កាណាដា រៀបចំសងសឹកលើពន្ធលោហៈធាតុរបស់អាមេរិក ចំណែកប្លុកអឺរ៉ុប លើកពីវឌ្ឍនភាពក្នុងកិច្ចចរចា

2025/06/05 05:16:11 pm        80

ប្រទេសកាណាដា បានរៀបចំវិធានការសងសឹក ដែលអាចកើតមាន ខណៈសហភាពអឺរ៉ុប បានរាយការណ៍ពីវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្ម កាលពីថ្ងៃពុធ (០៤ មិថុនា) នៅពេលដែលពន្ធលើលោហៈធាតុថ្មីរបស់សហរដ្ឋអាមេរិក បានបង្កឱ្យមានការរំខានបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ចពិភពលោក និងបានបន្ថែមភាពបន្ទាន់ដល់កិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។

ការដំឡើងពន្ធទ្វេដងរបស់លោកប្រធានាធិបតី Donald Trump លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដល់អត្រា ៥០% ពីតួលេខ ២៥% ពីមុន បានចូលជាធរមានកាលពីថ្ងៃពុធ ជាថ្ងៃតែមួយដែលរដ្ឋបាលរបស់លោកបានស្វះស្វែងរក "សំណើផ្តល់ជូនដ៏ល្អបំផុត" ពីដៃគូពាណិជ្ជកម្ម ដើម្បីបញ្ចៀសការពិន័យពន្ធលើការនាំចូលផ្សេងទៀតមិនឱ្យចូលជាធរមាននៅក្នុងខែកក្កដា ខាងមុខ។

ការបង្កើនពន្ធចុងក្រោយនេះនឹងប៉ះពាល់ខ្លាំងដល់ដៃគូពាណិជ្ជកម្មនៅជិតខ្លួនបំផុតរបស់អាមេរិក គឺកាណាដា និងម៉ិកស៊ិក។ កាណាដាជាអ្នកនាំចេញកំពូលទាំងដែកថែប និងអាលុយមីញ៉ូម ទៅអាមេរិក។ នាយករដ្ឋមន្ដ្រី Mark Carney និយាយថា កាណាដា ត្រៀមខ្លួនជាស្រេចដើម្បីវាយបកប្រឆាំងនឹងអាមេរិក ប្រសិនបើកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីដកពន្ធរបស់លោក Trump មិនបានសម្រេច។

ជាមួយគ្នានេះ អ្នកចរចាពាណិជ្ជកម្មរបស់ប្លុកអឺរ៉ុបនៃប្រទេសទាំង២៧ លោក Maros Sefcovic និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និយាយថា កិច្ចប្រជុំពាណិជ្ជកម្មរបស់ពួកគេនៅទីក្រុងប៉ារីស គឺមានលក្ខណៈស្ថាបនា និងវឌ្ឍនភាព។ ទោះយ៉ាងនេះក្ដី លោក Sefcovic បានសម្ដែងការសោកស្តាយចំពោះពន្ធដែកថែបទ្វេដង ដោយសង្កត់ធ្ងន់ថា អឺរ៉ុបជួបបញ្ហាប្រកួតប្រជែងដូចគ្នា - គឺភាពលើសចំណុះ - ក៏ដូចអាមេរិកលើរឿងដែកថែបដែរ ដូច្នេះភាគីទាំងពីរគួរតែធ្វើការរួមគ្នាលើបញ្ហានោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm