ប្រធានកាកបាទក្រហមព្រមានថា ស្ថានភាពហ្កាហ្សា "អាក្រក់ជាងឋាននរកទៅទៀត" ខណៈមណ្ឌលជំនួយត្រូវបិទ

2025/06/05 10:44:28 am        49

ប្រធានកាកបាទក្រហមអន្តរជាតិ បានព្រមានថា ស្ថានការណ៍នៅក្នុងតំបន់សង្រ្គាម ហ្កាហ្សា "កាន់តែអាក្រក់ជាងឋាននរកទៅទៀត" ខណៈមជ្ឈមណ្ឌលចែកចាយជំនួយក្នុងទឹកដីហ៊ុព័ទ្ធនេះ ត្រូវបានបិទមួយថ្ងៃកាលពីថ្ងៃពុធ (០៤ មិថុនា)។

មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដ៏ចម្រូងចម្រាសដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ខ្លួនបិទជាបណ្តោះអាសន្ននូវប្រតិបត្តិការក្នុងដែនដីនេះ បន្ទាប់ពីជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់ ដោយសារប៉ុនប៉ងចូលទៅកាន់មជ្ឈមណ្ឌលចែកចាយរបស់ខ្លួន។

លោកស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃពុធថា ស្ថានភាពតំបន់នេះបានក្លាយទៅជា "អាក្រក់ជាងឋាននរកទៅទៀត" ហើយពិភពលោកមិនប្រឹងប្រែងគ្រប់គ្រាន់ដើម្បីបញ្ចប់សង្រ្គាម បញ្ចប់ទុក្ខវេទនាដ៏ឈឺចាប់របស់ប៉ាឡេស្ទីន និងធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលនោះទេ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) ធ្លាប់ព្រមាននៅទីក្រុងហ្សឺណែវ កាលពីថ្ងៃសុក្រសប្ដាហ៍មុនរួចហើយថា ហ្កាហ្សាបានក្លាយជា "កន្លែងស្រេកឃ្លានបំផុតនៅលើផែនដីនេះ" ដោយសង្កត់ធ្ងន់ថា ប្រជាជនទាំងមូលប្រឈមនឹងគ្រោះទុរ្ភិក្ស ដោយសារឧបសគ្គធ្ងន់ធ្ងរចំពោះជំនួយមនុស្សធម៌។

ពលរដ្ឋហ្កាហ្សា ពឹងផ្អែកស្ទើរទាំងស្រុងលើជំនួយមនុស្សធម៌ ដែលអ៊ីស្រាអែល បានដាក់កម្រិតយ៉ាងខ្លាំង។ ក្រុមគ្រួសារជាច្រើនពុំមានការផ្គត់ផ្គង់ស្បៀងអាហារទៀងទាត់ ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាងពីរលាននាក់ប្រឈមនឹងភាពអត់ឃ្លាន ស្របពេលមានការភ័យខ្លាច និងការបំផ្លិចបំផ្លាញឥតឈប់ឈរ៕

អត្ថបទដែលទាក់ទង

កុងហ្គោប្រឈមនឹងកង្វះខាតសណ្តែក ស្របពេលកសិករបោះបង់ចោលចម្ការដំណាំរបស់ពួកគេ
2025/06/06 08:26:18 pm        1
លោក Zelenskiy ៖ សហរដ្ឋអាមេរិក និងអឺរ៉ុប គួរតែបង្កើនសម្ពាធលើរុស្ស៊ី ក្រោយការវាយប្រហារទ្រង់ទ្រាយធំ
2025/06/06 08:13:04 pm        1
កងទ័ពអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់ផ្នែកខ្លះនៃទីក្រុងហ្កាហ្សា
2025/06/06 08:03:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនង ក្នុងការពិនិត្យវឌ្ឍនភាពឆ្នាំ២០២៤ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា - សម័យប្រជុំឆ្នាំ ២០២៥

2025/06/06 09:09:48 pm
​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនពលរដ្ឋដោយឥតគិតថ្លៃ ចំនួន២ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
2025/06/06 09:05:55 pm
​កុងហ្គោប្រឈមនឹងកង្វះខាតសណ្តែក ស្របពេលកសិករបោះបង់ចោលចម្ការដំណាំរបស់ពួកគេ
2025/06/06 08:26:18 pm
​លោក Zelenskiy ៖ សហរដ្ឋអាមេរិក និងអឺរ៉ុប គួរតែបង្កើនសម្ពាធលើរុស្ស៊ី ក្រោយការវាយប្រហារទ្រង់ទ្រាយធំ
2025/06/06 08:13:04 pm
​កងទ័ពអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់ផ្នែកខ្លះនៃទីក្រុងហ្កាហ្សា
2025/06/06 08:03:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/05 02:41:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am