សមយុទ្ធរបស់សម្ព័ន្ធយោធាណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើឡើងនៅប្រទេសក្រិក

2025/06/05 06:22:06 pm        77

ដំណាក់កាលចុងក្រោយនៃសមយុទ្ធទ្រង់ទ្រាយធំរបស់សម្ព័ន្ធយោធាណាតូ «ការឆ្លើយតបភ្លាមៗ 25» ត្រូវបានធ្វើឡើងនៅទីក្រុង Xanthi ភាគឦសានប្រទេសក្រិក កាលពីថ្ងៃពុធ ទី៤ ខែមិថុនា ដោយមានកងទ័ពជាង២.៥០០នាក់ មកពីសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ ចូលរួមក្រោមការបាញ់គ្រាប់ពិតពីឧទ្ធម្ភាគចក្រ AH-64 Apache និងរថក្រោះប្រយុទ្ធឡេភឺត២ (Leopard 2) ។

សមយុទ្ធនេះ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែឧសភា ហើយនឹងបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ដោយមានកងទ័ពប្រមាណ ១២.០០០នាក់ ដែលប្រទេសចំនួន៨ធ្វើជាម្ចាស់ផ្ទះ រួមមានប្រទេសអាល់បានី ប៊ុលហ្គារី ក្រូអាត ក្រិក កូសូវ៉ូ ម៉ុងតេណេហ្គ្រោ ម៉ាសេដូនីខាងជើង និងប្រទេសស្លូវ៉ាគី។

កងកម្លាំង បានអនុវត្តនៅក្នុងការការពារតាមអ៊ីនធឺណិត ព្រឹត្តិការណ៍បណ្តុះបណ្តាលរួមបញ្ចូលគ្នា កម្មវិធីត្រៀមប្រយុទ្ធ និងការឆ្លងកាត់ទន្លេក្រោមការបាញ់គ្រាប់ពិត។

សមាជិកសម្ព័ន្ធយោធាណាតូ បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងច្រើន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយត្រូវបានជំរុញឱ្យបន្ត ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានគំរាមមិនការពារប្រទេសណាដែលយឺតយ៉ាវក្នុងការចំណាយលើវិស័យការពារជាតិ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm