មនុស្សជាច្រើននាក់ស្លាប់ក្នុងចំហេះព្រៃនៅកាណាដា ខណៈមនុស្សរាប់ម៉ឺននាក់ បង្ខំចិត្តជម្លៀសខ្លួន

2025/06/05 06:55:20 pm        128

មនុស្សយ៉ាងហោចណាស់ ៣៣.៤០០នាក់ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងខេត្តចំនួន៣ របស់ប្រទេសកាណាដា និងជាច្រើននាក់បានស្លាប់ ខណៈចំហេះព្រៃដ៏រីករាលដាល កំពុងបញ្ជូនផ្សែងហុយពាសពេញព្រំដែន ចូលទៅក្នុងបណ្ដារដ្ឋភាគខាងជើងនៃសហរដ្ឋអាមេរិក និងគ្របដណ្ដប់ច្រកផ្លូវឆ្លងកាត់អាត្លង់ទិកទៅកាន់ទ្វីបអឺរ៉ុប។

គិតត្រឹមថ្ងៃពុធ (០៤ មិថុនា) មានមនុស្សស្លាប់ ២នាក់ ត្រូវបានរាយការណ៍ដោយសារតែអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនោះ ហើយតួលេខនេះអាចកើនឡើង។ ក្រុមមន្ត្រីកាណាដា បានប្រកាសភាពអាសន្ននៅក្នុងខេត្ត Manitoba និង Saskatchewan ជាទីដែលក្រុមពន្លត់អគ្គិភ័យ និងកម្លាំងយោធា បន្តប្រតិបត្តិការក្នុងសប្តាហ៍នេះ ដើម្បីព្យាយាមទប់ទល់នឹងចំហេះព្រៃដែលមិនមានការគ្រប់គ្រងរាប់សិបកន្លែង។

មនុស្សប្រហែល ១៧.០០០នាក់ បានទទួលបញ្ជាជម្លៀសនៅក្នុងខេត្ត Manitoba ដែលភាគច្រើននៃពួកគេកំពុងស្វែងរកទីជម្រកនៅក្នុងក្រុង Winnipeg ខណៈអ្នកផ្សេងទៀតស្នាក់នៅក្នុងសណ្ឋាគារនៅខេត្ត Ontario ដែលនៅជិតខាង។ នៅខេត្ត Saskatchewan មនុស្សប្រហែល ១៥.០០០នាក់ ត្រូវបានជម្លៀសចេញនៅថ្ងៃអង្គារ នេះបើយោងតាមមន្ត្រីរបស់ខេត្ត។ នៅខេត្ត Alberta មនុស្សជាង ១.៤០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រកក្នុងសណ្ឋាគារ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត។

រដូវចំហេះព្រៃរបស់កាណាដា ជាធម្មតាចាប់ផ្តើមនៅខែមេសា ហើយមានរយៈពេលរហូតដល់ចុងខែកញ្ញា ដោយសកម្មភាពភាគច្រើនកើតឡើងនៅក្នុងខែមិថុនា និងខែកក្កដា។ ទោះយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដូវកាលចំហេះបានចាប់ផ្តើមកាន់តែលឿននៅដើមខែកុម្ភៈ ដោយសារអាកាសធាតុក្តៅ និងលក្ខខណ្ឌស្ងួតហួតហែង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm