ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ប្ដេជ្ញាថានឹងចាប់ផ្តើមកិច្ចសន្ទនាជាមួយកូរ៉េខាងជើងឡើងវិញ

2025/06/05 07:06:45 pm        81

ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ដែលបានស្បថចូលកាន់តំណែងកាលពីព្រឹកថ្ងៃពុធ (០៤ មិថុនា) បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃអង្គារ បានសន្យាថា រដ្ឋបាលថ្មីរបស់លោកនឹងចាប់ផ្តើមកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ក្នុងគោលបំណងធានាសន្តិភាពនៅលើឧបទ្វីបកូរ៉េ ខណៈពេលកំពុងគូសបញ្ជាក់ពីគោលដៅគោលនយោបាយសំខាន់ៗសម្រាប់អាណត្តិប្រាំឆ្នាំរបស់លោក។

នៅក្នុងសុន្ទរកថាពិធីឡើងកាន់តំណែងទៅកាន់រដ្ឋសភាកូរ៉េខាងត្បូង លោក Lee បានសន្យាថានឹងដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការគំរាមកំហែងផ្នែកយោធាផ្សេងទៀត ដោយប្រើ "ការរារាំងយ៉ាងខ្លាំងក្លា" ដែលជំរុញដោយសម្ព័ន្ធមិត្តយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោកក៏បាននិយាយថា លោកនឹងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញជាមួយទីក្រុងព្យុងយ៉ាង ដោយប្តេជ្ញាថានឹង "បើកបណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងជើង និងបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ តាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ"។

សំណួរថាតើការសន្យានេះនឹងកើតឡើងដោយរបៀបណានៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះទីក្រុងព្យុងយ៉ាង បានបដិសេធការចរចាជាមួយក្រុងសេអ៊ូល តាំងពីឆ្នាំ២០១៩មក។ ក្រុមអ្នករិះគន់មេដឹកនាំសេរីនិយមរូបនេះ ធ្លាប់បានចោទប្រកាន់លោកថា ងាកទៅរកប្រទេសចិន និងកូរ៉េខាងជើង និងចេញឆ្ងាយពីសហរដ្ឋអាមេរិក និងជប៉ុន ប៉ុន្តែលោក Lee បានសង្កត់ធ្ងន់ថា លោកពិតជាមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm