ក្នុងថ្ងៃទិវាបរិស្ថាន អាជ្ញាធរ អង្គការដៃគូ ពលរដ្ឋ និងសិស្សរួមគ្នាសំអាតសំរាមតាមដងទន្លេ

2025/06/05 07:06:58 pm        115

ភ្នំពេញ៖ អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដោយ​មាន​ការ​ចូល​រួ​ម​ពី​ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក លើក​ទី២៩ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ និងរួមគ្នាសំអាតសំរាមតាមដងទន្លេ រួមទាំង​ផ្សព្វ​ផ្សាយ​ពី​ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក ។

ក្នុងពេលចូលរួមសកម្មភាពសំអាតសំរាម តាមដងទន្លេ ក្នុងថ្ងៃទិវាបរិស្ថានជាតិ និង​ទិវា​បរិស្ថាន​ពិភព​លោក ៥មិថុនា លោក ហុង គីបូរ៉ា ប្រធានបេសកកម្មអង្គការសំអាតទន្លេ-សមុទ្រ បង្ហាញ​នូវ​ការ​សប្បាយ​រីករាយ ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើន ពីការទុក​ដាក​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះបីជាមិនទាន់បាន ១០០ភាគរយ ក៏ល្អប្រសើរជាងមុនច្រើន។

លោកបន្តថា ចំពោះថ្ងៃប្រារព្ធទិវាបរិស្ថាននេះ ក៏មានសកម្មភាពផុលផុសពីប្រជាពលរដ្ឋ និង​សិស្សា​នុសិស្សតូ​ចៗ ដោយមានការគាំទ្រពីអាជ្ញាធរ បានរួមគ្នាចូលរួមសំអាតសំរាមតាមដងទន្លេ ដែល​ជា​ប្រភពទឹកសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ ហើយជឿជាក់ថា សកម្ម ភាព​នេះ​នឹង​មាន​បន្តបន្ទាប់ និងជាប្រចាំ ដើម្បីឲ្យកម្ពុជាគ្មានសំរាមបោះចោលពាស់វាលពាស់កាលតទៅទៀត ។

សម្រាប់នាយកសាលា និងសិស្សនៃសាលាបឋមសិក្សា វត្តមង្គលសិរីគៀនឃ្លាំង បានឲ្យដឹងថា សកម្ម​ភាព​សំអាតសំរាមនេះ គឺមិនមែនធ្វើតែនៅពេលថ្ងៃទិវាបរិស្ថាននោះទេ គឺបានធ្វើ​ជា​ប្រចាំ​ទាំង​នៅ​ក្នុង​សាលារៀន ផ្លូវ និងទីសាធារណៈផ្សេង ជាពិសេសគឺផ្ទះសម្បែងផ្ទាល់ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​បរិស្ថានស្អាត គ្មានសំរាមចោលផ្ដេសផ្ដាស់ និងទុកដាក់បានត្រឹមត្រូវ ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ក្រោម​ប្រធាន​ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” ហើយចំពោះបញ្ហាសំណល់ប្លាស្ទិកនេះ កម្ពុជា​ក៏​បាន​ប្ដេជ្ញា​ចិត្តចូលរួមជាមួយពិភពលោក ក្នុងការប្រឆាំងការបំពុលដោយប្លាស្ទិក និងការ​ការពារ​បរិស្ថាន តាមរយៈការដាក់ចេញនូវផែនការ និងយុទ្ធនាការផ្សេងៗ ដូចជាយុទ្ធនាការ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ», យុទ្ធនាការ “ដាំដើម​ឈើ​យ៉ាង​តិច ១លានដើម” និងយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” ជាដើម៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm