វេណេស៊ុយអេឡា ព្រមានពីស្ថានភាពគ្រោះថ្នាក់នៅអាមេរិក ខណៈរិះគន់ខ្លាំងៗលើបម្រាបធ្វើដំណើរ

2025/06/05 07:10:13 pm        164

ប្រទេសវេណេស៊ុយអេឡា បានវាយបកវិញ និងរិះគន់យ៉ាងចាស់ដៃទៅលើការហាមប្រាមធ្វើដំណើររបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ដោយព្រមានថា សហរដ្ឋអាមេរិកខ្លួនឯងគឺជាកន្លែងដ៏គ្រោះថ្នាក់ខ្លាំងណាស់ ខណៈសូម៉ាលី បានសន្យាភ្លាមៗថានឹងធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន លើបញ្ហាសន្តិសុខ។

ការឆ្លើយតបចម្រុះបានកើតឡើងបន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើបម្រាម ដែលផ្តោតលើប្រទេសចំនួន១២ រួមទាំងអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងយេម៉ែន ក្នុងការស្តារឡើងវិញនូវវិធានការដ៏ចម្រូងចម្រាសបំផុតមួយពីអាណត្តិដំបូងរបស់លោក។

លោក Diosdado Cabello រដ្ឋមន្ត្រីមហាផ្ទៃនៅទីក្រុងការ៉ាកាស បាននិយាយបន្ទាប់ពីសេចក្ដីប្រកាសបម្រាមនោះថា "ការរស់នៅក្នុងសហរដ្ឋអាមេរិក គឺជាហានិភ័យដ៏ធ្ងន់ធ្ងរស្រាប់ទៅហើយសម្រាប់គ្រប់គ្នា មិនមែនសម្រាប់តែប្រជាជនវេណេស៊ុយអេឡាទេ" ដោយព្រមានពលរដ្ឋប្រឆាំងនឹងការធ្វើដំណើរនៅទីនោះ ហើយពិពណ៌នារដ្ឋាភិបាលអាមេរិក ថាជាពួកហ្វាស៊ីស។

លោក Dahir Hassan Abdi ឯកអគ្គរដ្ឋទូតសូម៉ាលី ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "សូម៉ាលីឱ្យតម្លៃលើទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយអាមេរិក ហើយត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចសន្ទនាដើម្បីដោះស្រាយកង្វល់ដែលបានលើកឡើង"។

លោក Trump បាននិយាយថា បម្រាមនេះត្រូវបានជំរុញដោយការវាយប្រហារលើបាតុកម្មរបស់ជនជាតិជ្វីហ្វនៅរដ្ឋ Colorado ដែលអាជ្ញាធរសហរដ្ឋអាមេរិក បានស្តីបន្ទោសទៅលើបុរសម្នាក់ដែលពួកគេនិយាយថា រស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm