ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកខួបលើកទី២៩ ខេត្តពោធិ៍សាត់​បើកយុទ្ធនាការ​ដាំដើមឈើ​ ១២ម៉ឺនដើម

2025/06/05 07:35:52 pm        289

ក្នុងឱកាស ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកខួបលើកទី២៩ ថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការដាំដើមឈើចំនួន១២ម៉ឺនដើម នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ។ យុទ្ធនាការនេះ ក្រោមកិច្ចសហការរវាង ក្រសួងរ៉ែនិងថាមពល ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុនរ៉ឺនេសសង់មីនើរ៉ល លីមីធីត (Renaissance Minerals (Cambodia) Limited ) ។

ពិធីបើកយុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅជើងភ្នំ១៥០០ ស្ថិតក្នុងឃុំអន្លង់រាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងក្រុមហ៊ុនរ៉ឺនេសសង់មីនើរ៉ល លីមីធីត និងដោយមានការចូលរួមពីមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋប្រមាណ៥០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា មានប្រសាសន៍លើកឡើងថា នេះគឺជាយុទ្ធនាការដាំដើមឈើស្តារឡើងវិញក្នុងជំហានទី២នៅតំបន់ផ្លូវអន្ទង់អាំងភ្នំ១៥០០ បន្ទាប់ពីដើមឈើប្រមាណ៥ម៉ឺនដើម ត្រូវបានដាំស្តារឡើងវិញរួចរាល់ក្នុងជំហានទី១ កាលពីឆ្នាំ២០២៤ ហើយក្នុងជំហានទី២នេះ ដើមឈើចម្រុះ១៤ប្រភេទចំនួន១២ម៉ឺនដើមបន្ថែមទៀត នឹងត្រូវយកទៅដាំបំពេញតាមទីតាំងសេសសល់មួយចំនួន និងនៅអមសងខាងផ្លូវ ចាប់ពីចំនុចបន្ទាយទាហានរហូតដល់អូរភ្នំ១៥០០ ហើយយុទ្ធនាការនេះ គឺដើម្បីឲ្យតំបន់នេះ ក្លាយជាតំបន់បៃតងមានគម្របព្រៃឡើងវិញ ជាពិសេសក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណិតមួយ ។

ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ជាតិដែលបានបន្តយកចិត្តទុកដាក់ជម្រុញឱ្យខេត្តពោធិ៍សាត់មានវឌ្ឍនភាពជាបន្តបន្ទាប់ជាពិសេសតំបន់អន្ទង់អាំង ឬផ្លូវបុផ្ផាលាក់ខ្លួន ឬភ្នំ១៥០០ ទាំងក្នុងជំហានទី១និងជំហានទី២ ហើយរដ្ឋបាលខេត្តបាននឹងកំពុងខិតខំយកចិត្ត ទុកដាក់ចូលរួមសហការជាមួយក្រុមការងារថ្នាក់ជាតិនិងក្រុមហ៊ុនដោយបានបំផុសឱ្យគ្រប់មន្ទីរ អង្គភាព អាជ្ញាធរដែនដី ប្រជាពលរដ្ឋនិងស្រទាប់យុវជនដាំដើមឈើបន្ថែមនៅតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០ក្នុងស្រុកវាលវែង ។

សូមជម្រាបជូនថាកាលពីអំឡុងខែមីនា ឆ្នាំ២០២៤កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានគូសបញ្ជាក់ និងចង្អុលណែនាំពាក់ព័ន្ធនឹងកិច្ចការងារអភិរក្សសម្បត្តិធនធានធម្មជាតិ ត្រង់ចំណុច ផ្លូវអន្លង់អាំងដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រសិទ្ធនាមថា «បុប្ផាលាក់ខ្លួន» (ភ្នំ១៥០០) ដោយបានណែនាំឱ្យស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យឡើងវិញលើកិច្ចការអភិរក្សតំបន់នេះ ទុកសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងស្រុកនិងក្រៅប្រទេស មកកម្សាន្តលេង។ សម្តេចមហាបវរធិបតី បានចាត់តាំង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ខេត្តក្នុងការដោះស្រាយ និងរៀបចំតំបន់បុប្ផាលាក់ខ្លួន ឱ្យក្លាយជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍ គយគន់ទស្សនា។ តំបន់ «បុប្ផាលាក់ខ្លួន» (ភ្នំ១៥០០) នេះ ត្រូវបានកំណត់លើផ្ទៃដីប្រមាណ ៨០០ហិកតា សម្រាប់កិច្ចការស្តារបរិស្ថានឡើងវិញ ដោយក្នុងនោះប្រជាពលរដ្ឋ បានចូលទៅទន្ទ្រាននិងកាន់កាប់អាស្រ័យ ផលលើផ្ទៃដីប្រមាណ ១២២ហិកតា ប៉ុន្តែបានស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ ក្រោយមានការចុះណែនាំនិងដោះស្រាយ សំណងសមស្របពីរដ្ឋបាលខេត្តពោធិ៍សាត់។ ក្នុងគោលបំណងស្តារឡើងវិញ នូវទីតាំងដែលត្រូវបានទន្ទ្រាននិង កាន់កាប់ ក្រសួងរ៉ែនិងថាមពល ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុពី ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជាក្រុមហ៊ុនអូរស្ត្រាលីកំពុងធ្វើអាជីវកម្មរ៉ែមាសនៅតំបន់អូរខ្វាវ ខេត្ត មណ្ឌលគិរី បានរៀបចំក្រុមការងារចម្រុះ ក្នុងការចុះសិក្សាអំពីផែនការស្តារបរិស្ថានឡើងវិញនៅតំបន់«បុប្ផាលាក់ ខ្លួន» (ភ្នំ១៥០០) ឬហៅថាតំបន់ផ្លូវអន្ទង់អាំងនៃជើងភ្នំ១៥០០នេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm