មន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យម្ហូបអាហាររកសារធាតុគីមី

2025/06/05 07:52:27 pm        302

ភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមិថុនានេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការផ្សារដើមគរ និងផ្សារនាគមាស បានចុះត្រួតពិនិត្យចំណីម្ហូបអាហារ ជាពិសេសផ្លែឈើទុរេន ដើម្បីធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ក្រោយចប់ការងារត្រួតពិនិត្យនេះថា ការងារចុះត្រួតពិនិត្យនេះ មិនមែនទើបចាប់ផ្តើម ឬជាលើកទី១នោះទេ ពោលគឺក្រុមមន្រ្តីតែងតែចុះជាប្រចាំនៅទូទាំងរាជធានី ខេត្ត ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ។ ហើយអ្វីដែលសំខាន់ក្នុងពេលនេះ គឺពាក់ព័ន្ធបញ្ហាផ្លែឈើទុរេន ដែលមានការព្រួយបារម្ភពីការប្រើប្រាស់សារធាតុគីមីហាមឃាត់ប្រភេទ អូរ៉ាមីន អូ (Auramine O) ឬ ប៊ីវ៉ាយធូ (Basic Yellow 2) ដែលធ្វើឱ្យទុរេនមានពណ៌លឿងស្រស់ស្អាត ហើយទាក់ទាញចំណង់ចំណូលចិត្តអ្នកទិញ ខណៈសារធាតុទាំងនេះគឺមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់។

លោកអគ្គនាយករង បានឱ្យដឹងទៀតថា ពាក់ព័ន្ធបញ្ហាទុរេននេះដែរ នៅពេលខាងមុខឆាប់ៗនេះ អគ្គនាយកដ្ឋាន ក.ប.ប. នឹងរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយដល់អាជីវករលក់ទុរេនទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយឱ្យពួកគាត់បានយល់អំពីផលប៉ះពាល់ ដែលបណ្តាមកពីសារធាតុគីមីប្រភេទ អូរ៉ាមីន អូ (Auramine O) ឬ ប៊ីវ៉ាយធូ (Basic Yellow 2) ថាតើហាមឃាត់របៀបម៉េច មានផលប៉ះពាល់របៀបម៉េចជាដើម ដើម្បីបញ្រ្ជាបការយល់ដឹងកាន់តែទូលំទូលាយដល់អាជីវករ។

ទាក់ទិនការងារចុះត្រួតពិនិត្យនេះដែរ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងជាអាជីវករផ្សារ បានបង្ហាញការគាំទ្រ និងលើកឡើងថា ការចុះពិនិត្យរបស់ក្រុមមន្រ្តី ក.ប.ប. ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជាប្រយោជន៍ទាំងអស់គ្នាខាងផ្នែកសុខភាព។ ក្រុមប្រជាពលរដ្ឋ ក៏បានបង្ហាញការគាំទ្រ ដោយអះអាងបន្ថែមថា នឹងសហការជាមួយមន្រ្តី ក.ប.ប. នៅពេលក្រុមមន្រ្តីស្ថាប័ននេះចុះធ្វើការងារ ឬណែនាំអ្នកលក់ដូរទាំងអស់នៅក្នុងផ្សារ។

ក្នុងការងារចុះត្រួតពិនិត្យនេះដែរ ក្រុមមន្រ្តីជំនាញ បានធ្វើការណែនាំឱ្យអាជីវករលក់ដូរត្រូវត្រួតពិនិត្យជាប្រចាំលើផលិតផលទំនិញដែលដាក់លក់ឱ្យបានសមស្របតាមបទប្បញ្ញតិបច្ចេកទេសជាធរមាន ដើម្បីធានាថា មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ជាមួយគ្នានេះ មន្រ្តីជំនាញ បានផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ជូនអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផ្ទះអំពីសុវត្ថិភាពម្ហូបអាហារ ធ្វើយ៉ាងណាត្រូវលក់តែទំនិញ និងម្ហូបអាហារ ដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ជាពិសេសទំនិញមានគុណភាពពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        32
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm