អតីតនាយករដ្ឋមន្ត្រីប្រទេសស៊ូដង់៖ ការកាន់កាប់ទីក្រុងខាទុំដោយយោធានាពេលថ្មីៗនេះ មិនអាចបញ្ចប់សង្គ្រាមបានទេ

2025/06/05 10:17:17 pm        137

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់កាលពីថ្ងៃពុធ បានច្រានចោលការសម្រេចរបស់យោធា ដើម្បីបង្កើត រដ្ឋាភិបាលថ្មីថា ជា «ការធ្វើឲ្យល្អមើល»ប៉ុណ្ណោះ ដោយនិយាយថា ជ័យជម្នះនាពេលថ្មីៗនេះរបស់ខ្លួន ក្នុងការដណ្តើមបានរដ្ឋធានីខាទុំ (Khartoum) និងទឹកដីផ្សេងទៀតមកគ្រប់គ្រង នឹងមិនបញ្ចប់សង្គ្រាមស៊ីវិលរយៈពេលពីរឆ្នាំ នៅក្នុងប្រទេសនេះទេ។

លោក Abdalla Hamdok បាននិយាយថា គ្មានជ័យជម្នះយោធានៅក្នុងទីក្រុងខាទុំ ឬកន្លែងផ្សេងទៀតអាចបញ្ចប់សង្រ្គាម ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបណ្តេញមនុស្សរាប់លាននាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ បានទេ។

លោក Hamdok បាននិយាយនៅខាងក្រៅសន្និសីទអភិបាលកិច្ចរបស់មូលនិធិ Mo Ibrahim ក្នុងប្រទេសម៉ារ៉ុកថា «ទោះបីទីក្រុងខាទុំ ត្រូវបានកាន់កាប់ ឬមិនត្រូវបានកាន់កាប់ វាជារឿងដែលមិនពាក់ព័ន្ធគ្នាទេ។

«ពុំមានដំណោះស្រាយយោធាណាមួយអាចបញ្ចប់សង្គ្រាមនេះបានទេ ហើយក៏គ្មានភាគីណាមួយ អាចទទួលបានជ័យជម្នះទាំងស្រុងនោះដែរ»។

លោក Hamdok បានក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលដំបូងគេរបស់ប្រទេសស៊ូដង់ បន្ទាប់ពីការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍ ក្នុងឆ្នាំ ២០១៩ ដោយព្យាយាមដឹកនាំការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ។ លោកបានលាលែងពីតំណែង នៅខែមករា ឆ្នាំ ២០២២ បន្ទាប់ពីមានភាពច្របូកច្របល់ដែលលោក ត្រូវបានបណ្តេញចេញពីតំណែង ដោយសាររដ្ឋប្រហារ ហើយបានកាន់តំណែងឡើងវិញ មួយរយៈពេលខ្លី ចំពេលមានសម្ពាធពីអន្តរជាតិ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        329
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        375
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        354

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm