មេដឹកនាំអារ៉ាប់រួម និងអេហ្ស៊ីប បន្តការអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា

2025/06/05 10:54:43 pm        46

ប្រធានាធិបតីអារ៉ាបរួមលោក Sheikh Mohamed bin Zayed Al-Nahyan និងសមភាគីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah El-Sisi) កាលពីថ្ងៃពុធ បានការអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងអាប៊ុយ ដាប៊ី (Abu Dhabi)នៃប្រទេសអារ៉ាបរួម។

ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ នៅវិមាន Qasr Al-Shati ក្នុងទីក្រុងអាប៊ុយ ដាប៊ី ពួកគេបានសង្កត់ធ្ងន់លើ «សារៈសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានបទឈប់បាញ់» នៅក្នុងតំបន់ហ្កាហ្សា និងធ្វើការ «ឆ្ពោះទៅរកបរិយាកាសនយោបាយច្បាស់លាស់សម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ»។

នាពេលមុននេះ សហរដ្ឋអាមេរិក បានវេតូដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធ ការដោះលែងចំណាប់ថ្នូរទាំងអស់ដែលក្រុមហាម៉ាសបានឃុំខ្លួន និងការផ្តល់ការផ្គត់ផ្គង់មនុស្សធម៌ ដោយមិនមានការរារាំងដល់ប្រជាជនដែលកំពុងស្រេចឃ្លានក្នុងទឹកដីនេះ។

ក្នុងអំឡុងពេលកិច្ចពិភាក្សាកម្រិតខ្ពស់របស់ពួកគេនោះ លោក Sheikh Mohamed និងលោកស៊ីស៊ី ក៏បានពិភាក្សាអំពីវិធី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ «ជាពិសេសអ្នកដែលជំរុញគោលដៅអភិវឌ្ឍន៍រួមគ្នារបស់ពួកគេ និងបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនរបស់ពួកគេ»។

មេដឹកនាំទាំងពីរ ក៏បានពិនិត្យមើលបញ្ហាក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាការវិវឌ្ឍនាពេលថ្មីៗនេះ ជាពិសេសសំដៅលើការស្តារសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm