រុស្ស៊ីព្រមានពីហានិភ័យនៃការមានជម្លោះពេញបន្ទុក ខណៈភាពតានតឹងកើនឡើង ជុំវិញបញ្ហាអ៊ីរ៉ង់

2025/06/05 11:20:55 pm        50

ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ (ទី៤ ខែមិថុនា) បានសម្តែងក្ដីបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនូវភាពតានតឹង ជុំវិញបញ្ហាអ៊ីរ៉ង់ និងហានិភ័យនៃការមានជម្លោះកាន់តែរាលដាលធំទៅៗ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងមូស្គូថា៖ «យើងមានក្ដីបារម្ភយ៉ាងខ្លាំង អំពីភាពតានតឹងដែលកំពុងកើនឡើង នៅជុំវិញបញ្ហាអ៊ីរ៉ង់ និងហានិភ័យនៃការធ្លាក់ចូលទៅក្នុងស្ថានការណ៍ប្រឈមមុខដាក់គ្នាពេញបន្ទុក»។

ការព្រមាននេះកើតមានឡើង ក្នុងពេលដែលកិច្ចប្រឹងប្រែងការទូត ដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាខាងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហាក់ដូចជាទៅមុខលែងរួច។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានច្រានចោលសំណើពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរចុងក្រោយបង្អស់ពីសហរដ្ឋអាមេរិក ដោយបានកត់សម្គាល់ពីការបរាជ័យមួយផ្សេងទៀត ក្នុងការប៉ុនប៉ងស្តារការចរចាឡើងវិញ។ លោក Khamenei បាននិយាយថា សំណើសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺផ្ទុយនឹងផលប្រយោជន៍ជាតិរបស់ទីក្រុងតេអេរ៉ង់ ហើយថា ប្រទេសនេះនឹងមិនបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមជាដាច់ខាត។

តែយ៉ាងណាក្ដី បើទោះបីជាបបានបដិសេធកិច្ចព្រមព្រៀងក្នុងទម្រង់បច្ចុប្បន្ននេះក៏ដោយ ក៏មេដឹកនាំកំពូលរូបនេះមិនបានបង្ហាញថា អ៊ីរ៉ង់នឹងដកខ្លួនចេញពីកិច្ចចរចាទាំងស្រុងនោះដែរ។ សំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ត្រូវបានបង្ហាញដល់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដោយប្រទេសអូម៉ង់ ដែលបានជួយសម្របសម្រួលកិច្ចចរចា រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និងលោក Steve Witkoff បេសកជនប្រចាំតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតី លោក Donald Trump៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm