បុរសពីរនាក់ពួនក្នុងបន្ទប់ទឹក ២៧ ម៉ោងមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ដើម្បីបានទស្សនាការប្រកួតមិនអស់លុយ

2025/06/05 11:52:54 pm        455

បុរសជនជាតិបែលហ្ស៊ិកពីរនាក់បានអះអាងថាពួកគេបានលាក់ខ្លួននៅក្នុងបន្ទប់ទឹកនៅឯកីឡដ្ឋាន Allianz Arena ទីក្រុង Munich អស់រយៈពេល ២៧ ម៉ោងដើម្បីបានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ដោយឥតគិតថ្លៃ។

Neal Remmerie និង Senne Haverbeke ដែលជាអ្នកបង្កើតមាតិការសង្គមប្លែកៗ បានប្រាប់ទូរទស្សន៍ VRT News របស់ប្រទេសបែលហ្ស៊ិកថា ពួកគេបានចូលទៅសំងំក្នុងបន្ទប់ទឹកមុនការប្រកួត ហើយអ្នក​ទាំង​ពីរ​បាន​បង្ហោះ​វីដេអូ​ពីសកម្មភាពរបស់ខ្លួន ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម TikTok ដែល​បង្ហាញ​ថា​ពួកគេ​បាន​បិទ​ផ្លាក​សញ្ញា នៅមុខទ្វារបង្គន់ចំនួនពីរថា “បន្ទប់គ្មានសណ្តាប់ធ្នាប់”មុន​ពេល​ពួកគេ​រង់ចាំ​ក្នុង​ភាព​ស្ងៀមស្ងាត់​ជាង​មួយ​ថ្ងៃដោយគ្មានអ្នកដឹង ទោះមានបុគ្គលិកចេញចូលតែមិនបានចាប់អារម្មណ៍។

អ្នកទាំងពីរបានឱ្យដឹងទៀតថា "យើងមានកាបូបស្ពាយជាមួយអាហារសម្រន់ ហើយយើងលេងទូរសព្ទរបស់យើងដើម្បីបន្លប់ពេលវេលា ខណៈភ្លើងបានបើកគ្រប់ពេល ហើយទីតាំងអង្គុយមិនស្រួល ដូច្នេះការគេងស្ទើរតែមិនអាចទៅរួចទេ ដែលធ្វើឱ្យវាមានការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត។"

ភ្លាមៗ​ពេលដែល​អ្នក​ទាំង​ពីរ​បាន​ឮ​អ្នក​គាំទ្រ​ប្រើ​បង្គន់​ក្នុង​ថ្ងៃ​ប្រកួត ពួកគេ​បាន​ងើប​ចេញ​ពី​កន្លែង​លាក់​ខ្លួន និងគេចផុតពីកន្លែងឆែកសំបុត្រដំណាក់កាលចុងក្រោយ ឆ្លៀតចំពេលក្រុមសន្តិសុខធ្វេសប្រហែសមិនសួរនាំច្រើន។

អ្នកទាំងពីរបានហៅការទស្សនាវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួន ជាពេលវេលាមានន័យបំផុតក្នុងជីវិតរបស់ពួកគេ៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm