សេវាសារព័ត៌មាននៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បាននិយាយថា នាវាចម្បាំងរុស្ស៊ី និងឥណ្ឌូនេស៊ី បានធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រជ្វា។
សមយុទ្ធនេះ មានការចូលរួមដោយនាវា Aldar Tsydenzhapov និងនាវា Rezky corvettes និងនាវាដឹកប្រេង Pechenega នៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី។

សេវាសារព័ត៌មាន បាននិយាយថា៖«ក្រុមនាវិកបានហ្វឹកហាត់ជំនាញទំនាក់ទំនង និងសមយុទ្ធតាក់ទិច
រួមនៃនាវា។ បន្ទាប់ពីការធ្វើសមយុទ្ធ នាវារុស្ស៊ី បានបន្តបំពេញភារកិច្ចជាផ្នែកនៃផែនការនាវាចរណ៍រយៈចម្ងាយឆ្ងាយរបស់ពួកគេ»។
ភាគីឥណ្ឌូនេស៊ី ត្រូវបានតំណាងដោយនាវា John Lie និងនាវា Wiratno corvettes ។
នាវាចម្បាំងរុស្ស៊ី បានបញ្ចប់ដំណើរទស្សនកិច្ចការងាររបស់ពួកគេ ទៅកាន់កំពង់ផែហ្សារកាតា។ នាវិករុស្ស៊ីបានចូលរួមក្នុងការប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងរុស្ស៊ី និងឥណ្ឌូនេស៊ី។
