តំបន់ឆ្នេរដែលធ្លាប់មានមនុស្សអ៊ូរអរ និងតំបន់ទេសចរណ៍ជាច្រើនទៀតនៅទីក្រុង Dubai ហាក់មានសភាពស្ងាត់ជ្រងំ ពេលដែលសីតុណ្ហភាពកើនឡើងខ្លាំងនៅប្រទេសអារ៉ាប់រួម ធ្វើឲ្យអ្នកស្រុកជាច្រើនលែងហ៊ានចេញពីផ្ទះ ។
អ្នកជំនាញហែលទឹកនៅលើឆ្នេរស្ទើរតែគ្មានមនុស្ស អង្គុយក្រោមឆ័ត្រស្កេនទឹកនៅជិតវាលខ្សាច់ ខណៈតំបន់ទេសចរណ៍ដ៏ពេញនិយមមួយចំនួនដូចជា សួនអព្ភូតហេតុ Dubai មើលឃើញមានភ្ញៀវតិចតួចប៉ុណ្ណោះ បើធៀបនឹងខែរដូវរងា ។ ភូមិសកល ដែលស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏មមាញឹកបំផុតនៅក្នុងទីក្រុង Dubai បានបិទទ្វារសម្រាប់រដូវក្តៅនេះ ។

នាង Chioma Ikpa គឺជាជនជាតិអង់គ្លេសមួយរូបធ្វើដំណើរមកកាន់ទីក្រុង Dubai និយាយថា សីតុណ្ហភាពឡើងដល់ ៣៩អង្សាសេ ។ ពេលខ្ញុំគ្មានកង្ហា ខ្ញុំបែកញើសជោគតែម្តង ។
កាលពីខែឧសភាកន្លងទៅ មន្ទីរឧតុនិយមជាតិអារ៉ាប់រួម បានចេញសេចក្តីប្រកាសអាសន្នអាកាសធាតុ ដោយព្រមានពីសីតុណ្ហភាពកើនឡើង និងជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ។
ស្របពេលដែលទីក្រុង Dubaiននៅតែក្លាយជាគោលដៅទេសចរណ៍នៅក្រោយរដូវរងាក្តី អ្នកស្រុកជាច្រើនដូចជាជនជាតិអ៊ុយក្រែននាង Melaniia Zviahintseva មានគម្រោងចេញទៅក្រៅ ដើម្បីចៀសផុតពីកម្តៅ ។ នាងនិយាយថា វានឹងមានសីតុណ្ហភាពប្រហែល ៥០អង្សាសេ ឬ ៤៧អង្សាសេ ។ ដូច្នេះហើយបើសិនជាមនុស្សអាចចៀសទីក្រុង Dubaiបាន ពួកគេគួរតែចៀសទៅ ៕
