នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីក្វាតេម៉ាឡាលោក Bernardo Arevalo បានបញ្ជាក់ឡើងវិញការគាំទ្ររបស់ប្រទេសលោកចំពោះកោះតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតៃប៉ិ ។
ការបាញ់កាំភ្លើងធំ បានស្វាគមន៍ក្បួនរថយន្តរបស់លោក Arevalo នៅថ្ងៃដែលមានភ្លៀងធ្លាក់ក្នុងរដ្ឋធានីតៃប៉ិ មុនពេលលោកថ្លែងពីក្រុមអ្នកតំណាងប្រទេសទាំង ២ នៅក្នុងពិធីដែលរៀបចំឡើងនៅការិយាល័យមេដឹកនាំកោះតៃវ៉ាន់ ជាមួយលោក Lai Ching-te ។

លោក Arevalo ដែលស្ថិតក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កោះតៃវ៉ាន់ ចាប់តាំងពីឡើងកាន់តំណែងកាលពីឆ្នាំមុន និយាយថា ពួកយើងនឹងដើររួមគ្នាលើផ្លូវឆ្ពោះឆ្ពោះទៅកាន់សុខុមាលភាពចែករំលែកដែលនៅថ្ងៃនេះ ពួកយើងនឹងធ្វើឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ។
លោក Laiនិយាយថា ឧត្តមគតិ និងតម្លៃប្រទេសទាំង ២ ពាក់ព័ន្ធគ្នាយ៉ាងជិតស្និត ហើយសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការទ្វេភាគីជិតស្និតជាងមុន ។
ប្រទេសនៅអាមេរិកកណ្តាលមួយនេះ ស្ថិតក្នុងចំណោមប្រទេស ១២ប៉ុណ្ណោះ នៅរក្សាទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ដែលប្រកាសសិទ្ធិដោយចិន ហើយទីក្រុងប៉េកាំង បានបង្កើនយុទ្ធនាការរបស់ពួកគេ ដើម្បីឈ្នះប្រទេសទាំងនោះ ឲ្យមកឈរខាងខ្លួន ។
កោះតៃវ៉ាន់និយាយថា ពួកគេមានរាល់សិទ្ធិ ដើម្បីជំរុញឲ្យមានទំនាក់ទំនងរដ្ឋ និងរដ្ឋ ហើយទីក្រុងប៉េកាំង គ្មានសិទ្ធិជ្រៀតជ្រែកនោះទេ ៕
