នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធាអ៊ីស្រាអែល បានរកឃើញសាកសពចំណាប់ថ្នូរ ២នាក់ គឺលោក Judi Weinstein-Haggai និងអ្នកស្រី Gad Haggai ដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស ។

កងទ័ពអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសពរបស់ប្តី-ប្រពន្ធ ២នាក់នេះ ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការពិសេសនៅទីក្រុង Khan Younis ស្ថិតក្នុងតំបន់ហ្កាហ្សា ។
លោក Judi និងអ្នកស្រី Gad ត្រូវបានគេមើលឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់ពួកគេនៅពេលព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលពួកគេចេញទៅសហគមន៍ព័ទ្ធរបង ដើម្បីដើរហាត់ប្រាណ ។
ពួកគេត្រូវបានសម្លាប់អំឡុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើតំបន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែលនៅពេលព្រឹកនោះ ហើយសាកសពរបស់ពួកគេ ត្រូវបាននាំយកទៅ ដើម្បីធ្វើជាចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ។
បន្ទាប់ពីការរកឃើញសាកសពរបស់ប្តី-ប្រពន្ធ ២នាក់នេះ ចំណាប់ថ្នូរ ៥៦នាក់ទៀត នៅឃុំខ្លួនដោយក្រុមហាម៉ាស់ ក្នុងនោះចំណាប់ថ្នូរតិចជាងពាក់កណ្តាលប៉ុណ្ណោះ ត្រូវបានគេជឿជាក់ថានៅរស់ ៕

