ពេលសួរនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះពីការសម្រេចចិត្តចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpផ្អាកការចូលរៀនរបស់និស្សិតអន្តរជាតិនៅសាកលវិទ្យាល័យ Harvard អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា ចិនសូមធ្វើការជំទាស់ការធ្វើនយោបាយវិស័យអប់រំ ។

លោក Linនិយាយថា វិធានការរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់រូបភាព និងកិត្តិយសខ្លួនឯង ពាក់ព័ន្ធនឹងជម្លោះកំពុងបន្តរបស់រដ្ឋបាលលោក Trumpជាមួយសាលារៀន Ivy League ។
លោក Linបន្តថា កិច្ចសហប្រតិបត្តិការអប់រំរវាងចិន និងសហរដ្ឋអាមេរិក មានអត្ថប្រយោជន៍រៀងៗខ្លួន ។ ចិនតែងតែជំទាស់ការធ្វើនយោបាយកិច្ចសហប្រតិបត្តិការអប់រំ ។ ចិននឹងការពារភាពស្របច្បាប់ និងផលប្រយោជន៍របស់និស្សិតចិន និងនិស្សិផ្សេងទៀតនៅបរទេស ។
គួរឲ្យដឹងថា សេតវិមាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានចុះហត្ថលេខាលើសេចក្តីប្រកាស ដើម្បីរឹតត្បិតទិដ្ឋាការរបស់និស្សិតបរទេសនៅសាកលវិទ្យាល័យ Harvard ដែលជាការវាយប្រហារពហុមុខចុងក្រោយគេលើសាកលវិទ្យាល័យមានបំផុត និងវ័យចំណាស់បំផុតរបស់សហរដ្ឋអាមេរិកមួយនេះ ៕
