យោធាអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារប្រព័ន្ធមីស៊ីលរុស្ស៊ី ស្ថិតក្នុងតំបន់ Bryansk ដែលត្រៀមបើកការវាយប្រហារប្រទេសរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍នេះ ។
សេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញមីស៊ីលវាយត្រូវចំដើមឈើស្ថិតក្នុងតំបន់ជាប់ព្រំដែនរវាងអ៊ុយក្រែន និងបេឡារុស ។
សេនាធិការកងទ័ពអ៊ុយក្រែននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ជើងទម្របាញ់មីស៊ីល ១គ្រឿងរបស់រុស្ស៊ី បានផ្ទុះ ហើយជើងទម្រ ២គ្រឿងទៀត ទំនងជារងការខូចខាត ។
ពួកគេបន្តថា រដ្ឋធានីគីវរបស់អ៊ុយក្រែន ទំនងក្លាយជាគោលដៅវាយប្រហារដែលបានត្រៀមទុកដោយអង្គភាពនៅតំបន់ Bryansk ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ចប់បានថាទីតាំងនេះជាតំបន់ Bryansk ប៉ុន្តែពួកគេមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់កាលបរិច្ឆេតថតវីដេអូបានឡើយ ៕