បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus បានរំកិលខ្លួនឡើងឈរលំដាប់លេខ ៥ ក្នុងតារាងនៅក្របខណ្ឌអ៊ីតាលី Serie A បន្ទាប់ពីជ័យជំនះលើក្រុមភ្ញៀវ Cagliari ២-០។ Moise Kean គឺជាអ្នករកបានគ្រាប់នាំមុខឱ្យ Juventus នៅនាទីទី៤០ ដែលជាការទទួលបាល់ពី Federico Bernardeschi។

ក្រោយមកកីឡាករវ័យ ២៧ឆ្នាំ Bernardeschi ខ្លួនឯងក៏រកបានគ្រាប់ធានាបីពិន្ទុឱ្យក្រុមម្ចាស់ផ្ទះ Juventus នៅនាទីទី៨៣ ដែលនេះជាគ្រាប់ដំបូងរបស់គេក្រោយខកខានស៊ុតបញ្ចូលទី ៦០ប្រកួតមកហើយ។ គ្រាប់បាល់ចុងក្រោយរបស់ Bernardeschi ដែលស៊ុតបញ្ចូលទីបាននោះគឺតាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ពោលគឺ ៥១៣ថ្ងៃកន្លងទៅ។ ក្រុមរបស់លោក Massimilano Allegri នៅពេលនេះឡើងមកដល់លេខ ៥ ក្នុងតារាងក្រោយលេងបាន ១៩ប្រកួតរកបាន ៣៤ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង Inter Milan ៩ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ