ទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua របស់ចិន រាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជជែកគ្នាតាមទូរស័ព្ទ ។
Xinhua រាយការណ៍ទៀតថា ការជជែកគ្នាតាមទូរស័ព្ទនេះ ត្រូវបានធ្វើឡើងតាមសំណើរបស់លោក Trump ដោយពុំបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេចំពោះការសន្ទនារបស់មេដឹកនាំទាំង ២ ។ វាបានកើតមានឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ប៉ះទង្គិចគ្នាលើបញ្ហាជាច្រើនរួមទាំងបញ្ហាពាណិជ្ជកម្ម និងបញ្ហាទិដ្ឋាការរបស់និស្សិត ៕