អ៊ីស្រាអែល វាយប្រហារលើក្រុងបេរូត ដោយដាក់គោលដៅលើរោងចក្រផលិតដ្រូនរបស់ក្រុមហេសបូឡា

2025/06/06 06:55:59 pm        71

ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បន្ទាប់ពីយោធាបាននិយាយថា ខ្លួននឹងកំណត់គោលដៅលើរោងចក្រផលិតយានដ្រូនរបស់ក្រុមហេសបូឡា នៅក្រោមដី។

ផ្សែង ត្រូវបានគេមើលឃើញ ហុយចេញពីរដ្ឋធានីប្រទេសលីបង់ ភ្លាមៗបន្ទាប់ពីមនុស្សមួយចំនួនធំបានភៀសខ្លួនចេញពីតំបន់នោះ ដោយបានធ្វើឲ្យផ្លូវកកស្ទះចរាចរណ៍។ ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសលីបង់ ANI បានរាយការណ៍ថា សារព័ត៌មាននេះ បានរាប់ចំនួនការវាយប្រហារមានចំនួនជិតដប់លើក រួមទាំងការវាយប្រហារពីរលើក មាន«កម្លាំងខ្លាំង»។ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញ Telegram ថា «បច្ចុប្បន្ន កងកម្លាំងការពារអ៊ីស្រាអែល កំពុងវាយប្រហារគោលដៅភេរវកម្មនៃអង្គភាពអាកាសរបស់ក្រុមហេបូឡា។ អ្នកនាំពាក្យភាសាអារ៉ាប់របស់កងកម្លាំងអ៊ីស្រាអែល លោក Avichay Adraee បានព្រមាននៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ពលរដ្ឋនៅតំបន់ជាយក្រុង «មានទីតាំងនៅជិតរោងចក្រដែលជាកម្មសិទ្ធិរបស់អង្គការភេរវកម្មហេសបូឡា ត្រូវតែជម្លៀសខ្លួនចេញជាបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ យោធាបាននិយាយថា ខ្លួននឹងវាយប្រហារក្នុងពេលឆាប់ៗនេះលើទីតាំងហេដ្ឋារចនាសម្ព័ន្ធផលិតយានដ្រូន(UAV) ក្រោមដី ដែលត្រូវបានបង្កើតឡើងដោយចេតនានៅក្នុងចំណោមប្រជាជនស៊ីវិលនៅក្នុងទីក្រុងបេរូត។ អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ បានសរសេរនៅលើបណ្តាញ X ថា ការវាយប្រហារនេះ «បង្កើតការភ័យខ្លាច និងការព្រួបារម្ភជាថ្មី» និងបានអំពាវនាវឱ្យ «បញ្ឈប់សកម្មភាពណាមួយដែលអាចបំផ្លាញបន្ថែមទៀតដល់ការបញ្ឈប់អរិភាព»។ ប្រធានាធិបតីលីបង់លោក ចូសេហ្វ អោន(Joseph Aoun) នៅក្នុងសេចក្តីថ្លែងការណ៍បាន «ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល» និង «ការរំលោភយ៉ាងខ្លាំង» លើបទឈប់បាញ់ថ្ងៃទី២៧ ខែវិច្ឆិកា នៅមុនថ្ងៃបុណ្យសាសនាដ៏ពិសិដ្ឋ ជាថ្ងៃឈប់សម្រាករបស់ពលរដ្ឋមូស្លីមនៃបុណ្យ Eid al-Adha ។

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm