ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនាថា សមភាគីអាមេរិករបស់លោកកំពុងត្រូវបានគេ «បំពុល» ដោយការភូតកុហកអំពីប្រទេស នៅតំបន់សមុទ្រការ៉ាអ៊ីប បន្ទាប់ពីរដ្ឋបាល លោកTrump បានហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ រួមទាំងប្រទេសវ៉េណេស៊ុយអេឡា មិនឱ្យចូលសហរដ្ឋអាមេរិក។

លោក Maduro បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ ដែលលោកបានការពារជនភៀសខ្លួនវេណេស៊ុយអេឡា។
បទបញ្ជានេះ គឺជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍ដែលលោក Trump បានចាប់ផ្តើមនៅឆ្នាំនេះនៃដើមអាណត្តិទីពីររបស់លោក ដែលរួមមានទាំងការនិរទេសពលរដ្ឋវ៉េណេស៊ុយអេឡារាប់រយនាក់ទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ ដែលត្រូវបានសង្ស័យថាជាសមាជិកក្រុមជនអន្ធពាល ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបដិសេធការចុះឈ្មោះនិស្សិតបរទេសមួយចំនួន និងការនិរទេសផ្សេងៗទៀត។
ប្រទេសជាច្រើន ដែលរងផលប៉ះពាល់ដោយបម្រាមធ្វើដំណើរចុងក្រោយនេះ ក៏មានប្រទេសហៃទី និងប្រទេសគុយបា ផងដែរ។
