កូរ៉េខាងជើង បានដាក់ដំណើរការនាវាចម្បាំងថ្មី បន្ទាប់ពីការប៉ុនប៉ងមិនជោគជ័យកាលពីលើកមុន

2025/06/06 12:47:18 pm        72

ប្រទេសកូរ៉េខាងជើង បានដាក់ដំណើរនាវាចម្បាំងមួយគ្រឿង រយៈពេលពីរសប្តាហ៍បន្ទាប់ពីនាវានោះត្រូវបានខូចខាត ក្នុងអំឡុងពេលប៉ុនប៉ងដាក់ដំណើរការលើកមុន នៅក្នុងឧប្បត្តិហេតុមួយដែលទាក់ទាញការរិះគន់យ៉ាងខ្លាំងពីមេដឹកនាំប្រទេសគឺលោក Kim Jong Un។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រ (០៦ មិថុនា) នេះថា នាវាពិឃាតទម្ងន់ ៥.០០០តោន ដែលត្រូវបានស្ដារតុល្យភាពឡើងវិញកាលពីដើមសប្តាហ៍នេះ ត្រូវដាក់ឱ្យដំណើរការជាថ្មីក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយឥឡូវនេះ កំពុងចតនៅកំពង់ផែមួយ។ KCNA បានបន្ថែមថា នាវានេះត្រូវបានរំពឹងថានឹងជួសជុលរួចឡើងវិញយ៉ាងពេញលេញ នៅមុនពេលកិច្ចប្រជុំរបស់គណបក្សកាន់អំណាចនៅខែនេះ។

លោក Kim ដែលបានមើលឃើញដោយផ្ទាល់នូវបរាជ័យនាវាចម្បាំងក្នុងអំឡុងពេលការប៉ុនប៉ងដាក់ដំណើរការលើកដំបូងនេះ បានរិះគន់ឧប្បត្តិហេតុនេះថាជា "អំពើឧក្រិដ្ឋកម្ម" ដែល "បានធ្វើឱ្យខូចកិត្តិយស និងមោទនភាពរបស់ប្រទេស" យ៉ាងធ្ងន់ធ្ងរ។ លោកនិយាយថា នោះគឺជាលទ្ធផលនៃ "ការធ្វេសប្រហែស ភាពមិនទទួលខុសត្រូវ និង ភាពមិនច្បាស់លាស់ខាងវិទ្យាសាស្ត្រ"។

ក្រុមអ្នកវិភាគមួយចំនួនមើលឃើញថា ការឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់របស់លោក Kim ចំពោះការដាក់ដំណើរការដែលបរាជ័យលើកមុននេះ គឺជាសញ្ញាមួយបង្ហាញថា ទីក្រុងព្យុងយ៉ាង នឹងបន្តពង្រឹងសមត្ថភាពយោធារបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អ៊ុយក្រែនប្រាប់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-35
2025/06/07 05:42:47 pm        1
អ៊ីស្រាអែលទទួលស្គាល់ថា បានគាំទ្រក្រុមប្រដាប់អាវុធប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា
2025/06/07 05:36:52 pm        1
ក្រុមអ្នករៀបចំ៖ នាវាជំនួយរបស់សកម្មជន នៅក្បែរតំបន់ហ្កាហ្សា ក្រោយទៅដល់ឆ្នេរអេហ្ស៊ីប
2025/06/07 05:23:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេច​តេជោអំនាវនាវដល់ជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ

2025/06/07 11:01:07 pm
​ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានា នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
2025/06/07 07:22:04 pm
​ឯកឧត្តម ឌិត ទីណា ស្នើវិស័យធនាគារជួយពិនិត្យលទ្ធភាពក្នុងការផ្តល់អត្រាការប្រាក់ទាបដល់កសិករ
2025/06/07 07:18:00 pm
​ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
2025/06/07 07:13:34 pm
​អគ្គនាយកដ្ឋាន ក.ប.ប. គ្រោងចុះផ្សព្វផ្សាយដល់អាជីវករលក់ផ្លែទុរេន ដើម្បីបង្ហាញផលប៉ះពាល់នៃសារធាតុ អូរ៉ាមីនអូ
2025/06/07 07:01:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/07 04:17:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am