ក្រុមហាម៉ាស ថាខ្លួនមិនបានច្រានចោលសំណើហ្កាហ្សារបស់អាមេរិកទេ គ្រាន់តែចង់កែប្រែប៉ុណ្ណោះ

2025/06/06 07:56:48 pm        152

ប្រធានក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា លោក Khalil al-Hayya បាននិយាយនៅក្នុងសុន្ទរកថាថតទុកជាមុន កាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថា ក្រុមប៉ាឡេស្ទីនមួយនេះមិនបានច្រានចោលសំណើចុងក្រោយរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអែល នៅហ្កាហ្សាទេ ប៉ុន្តែទាមទារឱ្យមានការកែប្រែផ្លាស់ប្តូរ ដែលនឹងធានាដល់ការបញ្ចប់សង្គ្រាមនៅក្នុងដែនដីហ៊ុព័ទ្ធ។

លោកបន្ថែមថា ក្រុមហាម៉ាស បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ថ្មី ហើយការទំនាក់ទំនងជាមួយបណ្តាប្រទេសសម្របសម្រួលក៏កំពុងបន្តផងដែរ។ គួរឱ្យដឹងថា សំណើចុងក្រោយរបស់សហរដ្ឋអាមេរិកនោះ គឺបានធ្វើឡើងតាមរយៈប្រេសិតពិសេសរបស់លោកប្រធានាធិបតី Donald Trump គឺលោក Steve Witkoff ដែលបានហៅការទាមទារកែប្រែរបស់ក្រុមហាម៉ាស ថាមិនអាចទទួលយកបាន។

លោក Hayya បានបញ្ជាក់ជាថ្មីពីការទាមទារឱ្យបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា នៅក្នុងលក្ខខណ្ឌដែលអ៊ីស្រាអែល បានច្រានចោល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលថ្ងៃទី៣១ ខែឧសភាថា ខណៈរដ្ឋាភិបាលរបស់លោកបានយល់ព្រមលើគម្រោងរបស់លោក Witkoff ក្រុមហាម៉ាសបែរជាកំពុងបន្តបដិសេធទៅវិញ។

សំណើចុងក្រោយនេះរំពឹងថានឹងមានបទឈប់បាញ់ ៦០ថ្ងៃ និងការដោះដូរចំណាប់ថ្នូរ ២៨នាក់ ក្នុងចំណោមអ្នកទាំង ៥៦នាក់ដែលនៅតែឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ដោះដូរនឹងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនជាង ១.២០០នាក់ រួមជាមួយនឹងការបញ្ចូលជំនួយមនុស្សធម៌ទៅក្នុងដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm