ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួលបានពានរង្វាន់ “JICA President Award” កំរិតអន្តរជាតិពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ដោយសារសម្លឹងឃើញឯកឧត្តមជាបុគ្គលឆ្លើមដែលសម្រេចបានសមិទ្ធផល សំខាន់ៗ ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជាតាម រយៈគម្រោងសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។ ពិធីប្រគល់ពានរង្វាន់ “JICA President Award 2021” បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការ ចូលរួមពីមន្រ្តី-បុគ្គលិកនៃវិទ្យាស្ថានបច្ចេកវិទ្យា និងតំណាង JICA ប្រចាំកម្ពុជា ព្រមទាំងមានការ អបអរសាទរពីបុគ្គលិក JICA តាមប្រព័ន្ធវីដេអូផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី គឺជាបុគ្គលឆ្នើមទី១ របស់កម្ពុជាដែល JICA បានផ្តល់ពានរង្វាន់ “JICA President Award” ជូន។ តាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគឺបាន រួមចំណែកយ៉ាងធំធេងក្នុងការ លើក កម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគម្រោងរបស់ JICA និងការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងបានទទួលសញ្ញា បត្របណ្ឌិតផ្នែក វិស្វកម្ម អគ្គិសនី និង អេឡិចត្រូនិច កាលពីឆ្នាំ២០០២ ពីសាកលវិទ្យាល័យ KITAMI INSTITUTE OF TECHNOLOGY នៃប្រទេសជប៉ុន។ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិតក៏ធ្លាប់បានទទួលលិខិតសរសើរ (Awarding Certificate of the Japanese Foreign Minister’s Commendation) ពីក្រសួងការបរទេសជប៉ុនផងដែរ៕





