ជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

2025/06/06 08:51:08 pm        346

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកស្រាវជ្រាវលើស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានចាត់ទុកជំហរក៏ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​ចំពោះ​ការដោះស្រាយ​បញ្ហា​បូរណ​ភាព​ទឹកដី​ជាមួយ​ថៃ គឺបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ ជាពិសេសទទួល​បាន​កម្លាំង​សាមគ្គី​ជា​ធ្លុង​មួយ​ពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានមោទនភាព និងចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ជា​មួយ​រាជ​រដ្ឋាភិបាល និងជាមួយកងទ័ពដោយ​បង្កើត​បាន​ជា​ខឿន​ការពារ​ជាតិ​យ៉ាង​រឹង​មាំ​បន្ទាប់​ពី​ពួក​គាត់យល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ត្រឹមត្រូវ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការការពារបូរណភាពទឹកដី»។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ និង​ជា​អនុ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា មើលឃើញថា ជំហរ​ដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបន្តវេន គឺមិនខុស​គ្នា​ពី​ជំហរ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជានោះទេ គឺ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការការពារបូរណភាពទឹកដី ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រែ​ក្លាយ​ព្រំដែន​កម្ពុជា​ជាមួយមិត្តជិតខាងទៅជាតំបន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។

សូមជម្រាបថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន បានសាងសមិទ្ធផលធំធេងជាច្រើនជូនជាតិ និង​ប្រជា​ពលរដ្ឋ​តាំងពីសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់បែបយ៉ាង រហូតដល់កិច្ច​ការពារ​បូរណ​ភាព​ទឹកដី។ ខណៈតាមរយៈការរៀបចំដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ទៅកាន់​ភូមិ​ភាគ​ឥសាន កាលពីចុងឆ្នាំ២០២៤ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ធ្វើឡើង​ក្នុង​គោល​បំណង​បង្ហាញ​ការ​ពិត​ឱ្យប្រជាពលរដ្ឋបានឃើញពីការបោះបង្គោលព្រំដែន និងការសាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ ដើម្បី​ការពារបូរណភាពទឹកដី។ ប្រជាពលរដ្ឋដែលបានទៅដល់ទីនោះសុទ្ធតែបានកោតស្ញប់ស្ញែងចំពោះបញ្ញាញាណរបស់ថ្នាក់ដឹកនាំ និងបានគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល។ បច្ចុប្បន្ន ខឿន​ការ​ពារ​ជាតិ​ដ៏​រឹង​មាំ​បាន​បង្ហាញ​ឡើង​សារជាថ្មីបន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់ពីជំហរម៉ឺងម៉ាត់ និងចំណាត់​ការ​ច្បាស់​លាស់​របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm