ជម្លោះរវាងលោក Trump-Musk ធ្វើឱ្យ Tesla ខាតតម្លៃទីផ្សារ ១៥០ពាន់លានដុល្លារ និងភាគហ៊ុនដាំក្បាលចុះ

2025/06/06 09:18:16 pm        107

សន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្ត Tesla បានដាំក្បាលក់ចុះក្នុងទន្លាក់សេរី កាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump មានជម្លោះជាសាធារណៈយ៉ាងជូរចត់ជាមួយប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ គឺលោកមហាសេដ្ឋី Elon Musk ដែលធ្លាប់ប្រកាសដាក់ខ្លួនថាជា "មិត្តទីមួយ"។

វិនិយោគិន បានតាមដានភាពរកាំរកូស ដែលលាតត្រដាងជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់អាណាចក្រអាជីវកម្មរបស់លោក Musk ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តនេះ បានធ្លាក់ ១៤% ដោយបានបាត់បង់តម្លៃទីផ្សារចំនួន ១៥០ពាន់លានដុល្លារក្នុងមួយថ្ងៃ ជាប្រវត្តិសាស្រ្ត។

ពាណិជ្ជករបានរុញទម្លាក់ Tesla ដែលរងគ្រោះពីការលក់ធ្លាក់ចុះរួចទៅហើយ ឱ្យចូលក្នុងជ្រោះភាគហ៊ុនកាន់តែជ្រៅ បន្ទាប់ពីលោក Musk បានឆ្លើយតបយ៉ាងរហ័សចំពោះលោក Trump ជាមួយនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កើនការរិះគន់លើសំណើកាត់ពន្ធរបស់ប្រធានាធិបតីអាមេរិករូបនេះ។ លោក Trump វាយបកវិញដោយចោទថា លោក Musk មិនសប្បាយចិត្តដោយសារតែសំណើនោះដកអត្ថប្រយោជន៍ពន្ធ សម្រាប់ការទិញរថយន្តអគ្គិសនីរបស់លោក។

ការឈ្លោះប្រកែកគ្នាដោយបើកចំហជាមួយលោក Trump អាចបង្កើតឧបសគ្គជាច្រើនសម្រាប់ Tesla និងអាណាចក្រជំនួញដ៏ធំទូលាយរបស់លោក Musk ។ ក្រសួងដឹកជញ្ជូនអាមេរិក កំពុងធ្វើនិយ័តកម្មស្តង់ដាររចនារថយន្ត ហើយនឹងមានអំណាចសម្រេចថា តើក្រុមហ៊ុន Tesla អាចផលិតរថយន្តឈ្នួលតាក់ស៊ីបើកដោយខ្លួនឯង ក្នុងទ្រង់ទ្រាយធំបានទៀតឬយ៉ាងណា ហើយចំណុចនេះជាការវាយប្រហារដ៏ធំលើមហាសេដ្ឋីរូបនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm