ក្រុមប្រឹក្សាច្បាប់រំពឹងថា ច្បាប់អាកាសចរណ៍ស៊ីវិលនឹងទាក់ទាញធុរកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​បន្ថែម

2025/06/06 09:26:22 pm        116

ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ថ្លែងថា ការររៀបចំច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល ជា​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្តខ្ពស់របស់កម្ពុជា ឆ្លើយតប ទៅនឹងស្ដង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និង​ច្បាប់អន្តរជាតិ និងជាចំណុចដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគ ធុរកិច្ច និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម ដែលជាចន្ទល់ដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង​ជា​ប្រធាន​ក្រុមប្រឹក្សាអ្នកច្បាប់ នៅក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិល​មិញ​នេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះតំណាងគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមប្រឹក្សា​អ្នក​ច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបាន​រៀបចំ និង​ចូល​រួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់លើកទី២ ដើម្បីធានាឱ្យបាននូវ សង្គតិភាព គុណភាព និងប្រសិទ្ធភាពនៃច្បាប់ ដើម្បីបង្កើនកិច្ចសហការល្អ និងការយល់គ្នា ពី​គ្រប់​ក្រសួង​-ស្ថាប័នរបស់រាជរដ្ឋាភិបាល ពិសេសចៀសវាងការជាន់សមត្ថកិច្ចគ្នា ដើម្បីបំពេញ​មុខងារ​ឱ្យ​បាន​ត្រឹមត្រូវ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ដើម្បីជាប្រយោជន៍ទៅដល់ការ អនុវត្តច្បាប់នេះ ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បន្តថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អាកាស​ចរណ៍​ស៊ីវិល​នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជានេះ គឺជា សេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយ ហើយមិន​ត្រឹម​តែ​មាន​សារៈ​សំខាន់​តែក្នុងជ្រុងនៃទិដ្ឋភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏បានបង្ហាញ នូវការប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​កម្ពុជា ក្នុងការឆ្លើយតបទៅនឹងស្ដង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និ​ង​ការអនុលោមតាម បទប្បញ្ញត្តិសំខាន់ៗ នៃច្បាប់អន្តរជាតិផ្សេងទៀត ដែល​ជា​ចំណុច​ដ៏​សំខាន់​ និង​ចាំ​បាច់​មួយ ក្នុងការទាក់ទាញការវិនិយោគ ធុរកិច្ច និងការ ធ្វើពាណិជ្ជកម្ម ដែលជា​ចន្ទ​ល់​ដ៏​សំខាន់​មួយ​នៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានបន្តធ្វើការពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​លើ​មា​ត្រា​នីមួយៗ ដើម្បីធានានូវអនុលោមភាព តាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ទាក់ទិន​នឹង​សុវត្ថិភាព និងសន្ដិសុខ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធានាដល់ការប្រកួត ប្រជែង ការរួម​ចំណែកការពារបរិស្ថាន និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងអ្នកផ្ដល់​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ពិសេសការ ជំរុញអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ប្រកប​ដោយ​ប្រសិទ្ធភាព និរន្តរភាព និងភាពធន់ ស្របតាមគោលនយោបាយជាតិ ស្តីពីការដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាសឆ្នាំ២០២៥-២០៣៥ និងយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី​១​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm