TOP STORY | ប្រមុខការពារជាតិកម្ពុជាបដិសេធចំពោះថៃដែលស្នើឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងតំបន់មុំបី

2025/06/06 10:15:05 pm        655

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​បដិសេធ​ចំពោះ​ រដ្ឋមន្រ្តីការពារជាតិថៃ ដែលបានស្នើឲ្យកម្ពុជាដកកងទ័ពរបស់ខ្លួននៅតំបន់មុំបី ដោយ​មិន​ព្រម​ដក​ពី​ព្រោះ​ទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះ​បើ​តាម​ផេក​ហ្វេស​បុក​ផ្លូវ​ការ​របស់នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានបង្ហោះនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ។

តាមរយៈផេកហ្វេសបុកនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម PHUMTHAM WECHAYACHAI ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែល​បាន​ប្រព្រឹត្តិ​ទៅ​ស្រុក​អារញ្ញ​ប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

នាយឧត្តមសេនីយ៍ទៀ សីហា បានបញ្ជាក់ថា«ចំនុចភាគីថៃ បាន​ស្នើ​សុំ​ឲ្យក​ម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​ទីតាំង​ឈរ​ជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅភាគីកម្ពុជា បដិសេធ​មិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិន​អាច​ថយ​ពី​ទីតាំង​ដែល​កង​ទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា បានឡើយ»។

នៅក្នុងផេកហ្វេសបុកនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ក្នុងកិច្ច​ជំនួបនោះ​ភាគី​ទាំងពីរបានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគី បានរក្សាការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុង​គោល​បំណង​ចៀស​វាងការប៉ះទង្គិចយោធាគ្នាកម្ពុជា-ថៃផងដែរ។

តាមប្រភពដដែល នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ទៀតថា ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះ​យើង​នឹង​មិន​អាច​រកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ឯកឧត្តមបាន​បន្ថែម​ទៀត​ថា ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ​២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយបានជាភាគីកម្ពុជា សម្រេ​ច​ចិត្ត​រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និង​កំណត់ព្រំដែនជាក់លាក់។

យ៉ាងណាក៏​ដោយប្រមុខការពារជាតិកម្ពុជា នៅតែបង្ហាញជំហដដែលថា កម្ពុជាមានបំណង​ទទួលយ​ក​តែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុង​នោះ​ភាគី​ថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជាក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ។ យើងក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​យន្ត​ការ​ចរចា​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅG​ENERAL BORDER COMMITTEE (GBC) ,គណៈកម្មការព្រំដែនចំរុះ JOIN BORDER COMMISSION(JBC) និងគណៈកម្មាធិការព្រំដែនតំបន់ REGIONAL BORDER COMMITTEE(RBC)ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។

បើតាម​ការ​អះអាងរបស់ប្រមុខការពារជាតិកម្ពុជា បានឲ្យដឹងទៀតថា ភាគីថៃក៏បានបញ្ជាក់ និង​ច្រាន​ចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើ​ឲ្យ​ប៉ះពាល់​សន្តិ​អារម្មណ៍ក​ង​ទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើក​ឡើង​ពីកា​រ​បិទ​ច្រក​ព្រំដែន​អន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការផងដែរ៕ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm