ប្រតិបត្តិករទេសចរណ៍ខេត្តកោះកុង ត្រៀមខ្លួនរួចរាល់ទទួលស្វាគមន៍ទេសចរនៅថ្ងៃឆ្លងឆ្នាំ

2021/12/22 01:21:04 pm        510

កោះកុង៖ ប្រតិបត្តិករទេសចរណ៍ នៅស្រុកស្រែអំបិល ខេត្តកោះកុង កំពុងតុបតែងសម្អិតសម្អាងតំបន់រមណីយដ្ឋានរបស់ខ្លួន ត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មីនៅសប្ដាហ៍ក្រោយនេះ។

ជាង២ខែមកនេះស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ដោយប្រមុខរាជរដ្ឋាភិបាល ក៏បានបើកភ្លើងខៀវសម្រាប់អ្នកទេសចរ ដែលមានបំណងចង់ទៅកម្សាន្តលេងតំបន់រមណីយដ្ឋាននានាដែលពួកគេចង់ទៅ។

ក្នុងចំណោមអ្នកវិនិយោគ និងប្រតិបត្តិករនៅស្រុកស្រែអំបិល ជេតស៍ ឧត្តម រីហ្សត (Jet’s Oudom Resort) បាននឹងកំពុងពង្រឹងគុណភាពសេវាកម្មតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន រង់ចាំទទួលភ្ញៀវទេសចរពីគ្រប់ទិសទីមកស្នាក់នៅលម្ហែ ក្រោយស្ថានភាពជំងឺកូវីដធូរស្រាល ពិសេសសម្រាប់ឱកាសថ្ងៃឆ្លងឆ្នាំ។

លោក ពែង សៃ អ្នកគ្រប់គ្រងទូទៅ Jet’s Oudom Resort បានប្រាប់BTVថា លោកថ្លែងអំណរ អរគុណ​​ចំពោះរាជរដ្ឋាភិបាលដែលបានបើកប្រទេសឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែជំងឺ​កូវីដកន្លងទៅនិងផ្តល់ឱកាសរូបលោក​ ក៏ដូចជាបណ្តាអ្នកបម្រើការអាជីវកម្មនានា ​ស្តារសេដ្ឋកិច្ច តាមរយៈបម្រើសេវាកម្មវិស័យទេសចរណ៍។

លោកបានអះអាងថា ក្រុមការងាររបស់លោកត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ទទួលភ្ញៀវ ទេសចរ​មកស្នាក់នៅបរិភោគអាហារស្រស់មានគុណភាព ​និង​ដឹក​ជញ្ជូន​ភ្ញៀវ​កម្សាន្តតាមតំបន់អេកូ ទេសចរធម្មជាតិដ៏មានសក្តានុពល ​នៅក្នុងស្រុកស្រែអំបិល ​នាឱកាសថ្ងៃបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំថ្មីខាងមុខនេះ។

អ្នកទេសចរដែលទៅស្នាក់នៅកម្សាន្តនៅJet’s Oudom Resort ជាលក្ខណៈក្រុមហ៊ុន​ក៏បានបង្ហាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេផងដែរ ​អំឡុងពេលសម្រាកលំហែកាយ​ជុំវិញ​តំបន់ទេសចរណ៍គោល ដៅ បន្ទាប់ពីខកខានដំណើរកម្សាន្ត២ឆ្នាំមកនេះ។

ដើម្បីទទួលបានចំណូលពីការផ្តល់សេវាទេសចរណ៍ឡើងវិញ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក ស្រែអំបិល បានជំរុញដល់ក្រុមប្រតិបត្តិករ និងសេវាករទាំងអស់រក្សាគុណភាពចំណីអាហារ ពង្រឹង​សេវាកម្មទេសចរណ៍ដែលខ្លួនកំពុងតែមានសម្រាប់។

ត្បិតបានចាក់វ៉ាក់សាំងបង្ការ ឬមានការបើកអាជីវកម្មទេសចរណ៍ក៏ដោយ ក៏លោកអភិបាល​ស្រុក​ស្រែ​អំបិល ស្នើសុំឱ្យអ្នកទេសចរបន្តចូលរួមអនុវត្តវិធានការសុខាភិ បាលគ្រប់ៗគ្នាថែមទៀត៕អត្ថបទ៖ ឈឹម មករា 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am