នាយករដ្ឋមន្ត្រីហុងគ្រី ចោទសហភាពអឺរ៉ុបថា បានប្រើជម្លោះអ៊ុយក្រែន ជាការវាយប្រហារជាមុន ប្រឆាំងនឹងរុស្ស៊ី

2025/06/06 03:22:06 pm        58

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ក្រុមមេដឹកនាំសហភាពអឺរ៉ុប មានជំហរក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ដែលជាមូលហេតុធ្វើឲ្យជម្លោះអ៊ុយក្រែនអូសបន្លាយពេលយូរ។

លោកបានអះអាងថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបច្ចុប្បន្ន មានការព្រួយបារម្ភខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ជាជាងការលើកកម្ពស់សុខុមាលភាពរបស់ប្រទេសជាសមាជិករបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី បាននិយាយថា ទីក្រុងប្រ៊ុចសែលជឿជាក់ថា គោលបំណងចម្បងរបស់ខ្លួនគឺ «ប្រយុទ្ធជាមួយរុស្ស៊ីនៅបូព៌ា»។ លោក Orban បានលើកឡើងថា៖«យោងទៅតាមការឃោសនាផ្នែកយោធារបស់ទីក្រុងប្រ៊ុចសែល រុស្ស៊ីអាចវាយប្រហារសហភាពអឺរ៉ុប និងប្រទេសណាតូ ហើយមានតែការវាយប្រហារជាមុនប៉ុណ្ណោះ ដែលអាចបញ្ឈប់រឿងនេះមិនឲ្យការកើតឡើង»។ លោកបានកត់សម្គាល់ថា ដោយការបន្តសង្គ្រាមនៅអ៊ុយក្រែន សហភាពអឺរ៉ុប កំពុងតែធ្វើការវាយប្រហារជាមុនបែបនេះ។

លោកនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ ប្រឆាំងនឹងផ្នត់គំនិតនេះ ដោយជឿថា ផលប្រយោជន៍សន្តិសុខអឺរ៉ុបត្រូវបានបម្រើយ៉ាងល្អបំផុត ដោយការដោះស្រាយជម្លោះអ៊ុយក្រែនឲ្យបានឆាប់រហ័ស។ លោក Orban បានសង្កត់ធ្ងន់ថា៖ «ខណៈពេលដែលទីក្រុងប្រ៊ុចសែល កំពុងរៀបចំសម្រាប់សង្រ្គាម យើងត្រូវគាំទ្រគំនិតផ្តួចផ្តើមប្រឆាំងនឹងសង្រ្គាម» ដោយបន្ថែមថា បញ្ហាដ៏ធំបំផុតសម្រាប់ជនជាតិហុងគ្រី ក៏ដូចជាប្រជាជនផ្សេងទៀតដែលរស់នៅក្នុងតំបន់ខាភេឌៀន ( Carpathian) គឺជម្លោះយោធា នៅអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

អ៊ុយក្រែនប្រាប់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-35
2025/06/07 05:42:47 pm        1
អ៊ីស្រាអែលទទួលស្គាល់ថា បានគាំទ្រក្រុមប្រដាប់អាវុធប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា
2025/06/07 05:36:52 pm        1
ក្រុមអ្នករៀបចំ៖ នាវាជំនួយរបស់សកម្មជន នៅក្បែរតំបន់ហ្កាហ្សា ក្រោយទៅដល់ឆ្នេរអេហ្ស៊ីប
2025/06/07 05:23:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេច​តេជោអំនាវនាវដល់ជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ

2025/06/07 11:01:07 pm
​ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានា នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
2025/06/07 07:22:04 pm
​ឯកឧត្តម ឌិត ទីណា ស្នើវិស័យធនាគារជួយពិនិត្យលទ្ធភាពក្នុងការផ្តល់អត្រាការប្រាក់ទាបដល់កសិករ
2025/06/07 07:18:00 pm
​ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
2025/06/07 07:13:34 pm
​អគ្គនាយកដ្ឋាន ក.ប.ប. គ្រោងចុះផ្សព្វផ្សាយដល់អាជីវករលក់ផ្លែទុរេន ដើម្បីបង្ហាញផលប៉ះពាល់នៃសារធាតុ អូរ៉ាមីនអូ
2025/06/07 07:01:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/07 04:17:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am