ភ្នំពេញ ៖ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមនីតិវិធីស្តីពីពន្យាពេលឃុំខ្លួនបណ្តោះអាសន្ន ឬ មិនឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង (មណ្ឌលអប់រំកែប្រែទី៣ “ម៣ ខេត្តត្បូងឃ្មុំ”) ពីដំណើររឿងសន្និដ្ឋិភាពជាមួយបរទេស នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ។
ការបន្តនីតិវិធីស្តីពីពន្យាពេលឃុំខ្លួនបណ្តោះអាសន្ន ឬ មិនឃុំខ្លួននេះ គឺមានមេធាវីការពារលោក កឹម សុខា ទាំងបួនរូបចូលរួមផងដែរ៕
