អ្នក​ជំនាញ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​និយាយ​ពី​ការ​ថយ​ចុះ​ករណី​វីរុស​

2021/12/22 09:18:48 pm        414

​អាហ្វ្រិក​ខាងត្បូង៖ អ្នក​ជំនាញ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោកស្រី​ជឿ​ថា​ ប្រទេស​នេះ​បាន​ឆ្លង​ផុតកម្រិត​កំពូល​នៃ​ការ​ឆ្លង​វីរុស COVID-19 រលក​ទី​៤ បន្ទាប់​ពី​ការកំណត់​អត្តសញ្ញាណ និង​ការ​រាលដាល​ឆាប់រហ័ស​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron នៅ​ក្នុង​ប្រទេស​។

លោកស្រី Marta Nunes សាស្ត្រាចារ្យ​នៅ​ក្នុង​អង្គភាព​ជំងឺ​ការពារ​ដោយ​វ៉ាក់សាំងនៅ​សាកល​វិទ្យាល័យ Witwatersrand បាន​និយាយ​ថា វា​ជា​ដំណឹង​ល្អ ដែល​ថា​ទោះបី​ជា​មាន​ការ​ឆ្លង​ក្នុង​កម្រិត​ខ្ពស់​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Omicron នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ក៏ដោយ ភាព​ធ្ងន់ធ្ងរ​នៃ​វីរុស ​និង​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​កម្រិត​ទាប​។ ករណី​ថ្មី​ប្រចាំថ្ងៃ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​កើន​ឡើង​ក្នុង​រយៈពេល​ពីរសប្តាហ៍​ចុងក្រោយ​នេះ​មាន​ក្នុង​រង្វង់ ១៦​ករណី​ថ្មី​ក្នុងចំណោម​មនុស្ស ១០០.០០០​នាក់​នៅ​ថ្ងៃទី៥ ខែធ្នូ កើន​ដល់​ក្នុង​រង្វង់ ៣៣​ករណី​ថ្មី​ក្នុងចំណោម​មនុស្ស ១០០.០០០​នាក់​នៅ​ថ្ងៃ​ទី១៩ ខែធ្នូ​។ ទោះបីជា​ករណី​ថ្មី​ដែល​ត្រូវបាន​បញ្ជា​ក់នៅ​​អាហ្វ្រិក​ខាងត្បូង​នៃ​វីរុស COVID-19 បាន​កើន​ឡើង​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​ក៏ដោយ ប៉ុន្តែ​ចំនួន​អ្នក​ចូល​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួនអ្នក​​ស្លាប់​មិនបាន​កើនឡើង ​ដូច​ករណី​វីរុស​ប​ម្លែ​ង​ខ្លួន​មុនៗ​នោះទេ​។

អ្នកវិទ្យាសាស្ត្រ​នៅ​ទ្វីបអាហ្វ្រិក​ដំបូង​បានប្រកាស​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​តិចជាង​ចំនួន​កាលពី​មួយខែ​មុន ហើយ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា អង្គការសុខភាព​ពិភពលោកបាន​កំណត់​វា​ជា​វីរុស​ប​ម្លែ​ង​ខ្លួន​នៃ​ក្តីបារម្ភ​។ ចាប់តាំងពី​ពេលនោះ​មក វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​ប្រមាណ​ ១០៦​ប្រទេស​។ នៅ​ទ្វីបអឺរ៉ុប មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោកកាលពី​ថ្ងៃ​អង្គារ បាន​ជំរុញ ឱ្យ​រដ្ឋាភិបាលត្រៀម​សម្រាប់ការកើនឡើង​ករណី​វីរុស​ឆ្លង​កូ​រ៉ូ​ណា នៅ​ទូទាំង​ទ្វីប​ដោយ​សារ​តែ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​បាន​គ្របដណ្តប់​រួចទៅហើយនៅក្នុង​ប្រទេស​ជាច្រើន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        217
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm