សេនាធិការអ៊ុយក្រែន និយាយថា ពួកគេបានវាយប្រហារអាកាសយានដ្ឋានរុស្ស៊ីនៅតំបន់ Saratov និងតំបន់ Ryazan បន្ថែមពីលើដឺប៉ូប្រេងឥន្ធនៈ អំឡុងការវាយប្រហារនៅថ្ងៃសុក្រនេះ ។
អ៊ុយក្រែនពុំបានដាក់គោលដៅលើទីតាំងថាមពលនៅរុស្ស៊ីនោះទេ ចាប់តាំងពីពាក់កណ្តាលខែមីនា ពេលដែលមានការផ្អាករយៈពេល ១ខែលើការវាយប្រហារលើទីតាំងថាមពល ដែលត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក ។
នៅក្នុងឧបទ្ទេវហេតុក្នុងចំណោមឧបទ្ទេវហេតុចុងក្រោយនេះ ការវាយប្រហារយានដ្រូនកាលពីថ្ងៃទី ១៤ ខែមីនា បណ្តាលឲ្យកើតមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Tuapse ស្ថិតក្នុងសមុទ្រខ្មៅរបស់រុស្ស៊ី ដែលត្រូវការរយៈពេល ៣ថ្ងៃទើបអាចពន្លត់បាន ។

យោធាអ៊ុយក្រែននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា កងកម្លាំងការពារជាតិអ៊ុយក្រែន បើកការវាយប្រហារទុកជាមុន ។ ១ថ្ងៃមុនការវាយប្រហារទ្រង់ទ្រាយធំលើសត្រូវ អាកាសយានដ្ឋានសត្រូវ និងទីតាំងយោធាសំខាន់ៗជាច្រើនទៀត រងការវាយប្រហារ ៕
