ប្រភពតុលាការ បាននិយាយនៅថ្ងៃសុក្រនេះថា ចៅក្រមជនជាតិបារាំងម្នាក់ បានចោទប្រកាន់ជនជាតិស៊ែបបីនាក់ ពីបទបំផ្លិចបំផ្លាញទីតាំងរបស់ជនជាតិជ្វីហ្វ ដោយលាបពណ៌កាលពីចុងសប្តាហ៍មុន ដើម្បីបម្រើផលប្រយោជន៍នៃអំណាចបរទេស។

ប្រភពដែលដឹងច្បាស់អំពីករណីនេះ បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតសង្ស័យថា រុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារដែលបុរសទាំងនោះ ត្រូវបានចោទប្រកាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍នោះ។
ប្រភពដដែលបានបន្ថែមថា ពួកគេបានផ្ញើសារទៅវិញទៅមកនៅលើបណ្តាញ Telegram ជាមួយបុគ្គលផ្សេងទៀត ដែលមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។
វិមានរំលឹកវិនាសសកម្មនៃការសម្លាប់រង្គាលរបស់ប្រទេសបារាំង វិហារជនជាតិចំនួនបី នៅក្នុងទីក្រុងប៉ារីស និងភោជនីយដ្ឋានមួយ ត្រូវបានបំផ្លិចបំផ្លាញដោយលាបពណ៌ នៅយប់ថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ ជាអ្វីដែលស្ថានទូតអ៊ីស្រាអែល បានថ្កោលទោសថា ជា«ការវាយប្រហារប្រឆាំងជនជាតិជ្វីហ្វតាមផែនការ។
ប្រភពដែលបានតាមដានករណីនេះ បានរៀបរាប់ថា ជនសង្ស័យទាំងបីនាក់ ពីរនាក់កើតក្នុងឆ្នាំ ១៩៩៥និងម្នាក់កើតក្នុងឆ្នាំ ២០០៣ ថា បានបំពេញភារកិច្ចដែលជំរុញដោយសំណងហិរញ្ញវត្ថុ ប៉ុន្តែដោយមិនបានដឹងពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយណាមួយឡើយ។
