ជាថ្មីម្តងទៀត អាជ្ញាធរហុងកុង បានចាប់ខ្លួនសកម្មជនដ៏លេចធ្លោលោក Joshua Wong នៅថ្ងៃសុក្រនេះ ហើយបានចោទប្រកាន់លោកពីបទសមគំនិត ក្នុងការឃុបឃិតជាមួយបរទេស ក្រោមច្បាប់សន្តិសុខជាតិ ដែលដាក់ចេញដោយទីក្រុងប៉េកាំង។
លោក Wong មានអាយុ ២៨ឆ្នាំ ត្រូវបានគេកំណត់ដំបូងនឹងត្រូវបានដោះលែង នៅខែមករា ឆ្នាំ ២០២៧ ពីការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥៦ខែ ដែលលោកកំពុងស្ថិតនៅក្រោមច្បាប់ដូចគ្នានេះ ពីបទ សមគំនិតក្នុងការធ្វើវិទ្ធង្សនា បន្ទាប់ពីលោកបានចូលរួមក្នុងការបោះឆ្នោតបឋមក្រៅផ្លូវការ។

ដោយត្រូវបញ្ជូនទៅកាន់តុលាការWest Kowloon លោក Wong បានប្រឈមនឹងការចោទប្រកាន់ថ្មីពីបទសមគំនិត ក្នុងការឃុបឃិតជាមួយបរទេស ឬជាមួយសមាសភាពខាងក្រៅ ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
អតីតនិស្សិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដែលពាក់អាវពណ៌ខៀវ ហើយមានរូបរាងស្គមជាងមុនគួរឲ្យកត់សម្គាល់ បានឆ្លើយថា «យល់» នៅពេលក្រឡាបញ្ជី អានការចោទប្រកាន់ និងព័ត៌មានលម្អិតអំពីបទល្មើសនោះ។
លោក Wong មិនបានដាក់ពាក្យសុំនៅក្រៅឃុំទេ ហើយសំណុំរឿងនេះ ត្រូវបានពន្យារពេល ដល់ថ្ងៃទី០៨ ខែសីហា។ មុននឹងត្រឡប់ទៅមន្ទីរឃុំឃាំងវិញ លោកបានគ្រវីដៃ គ្រវីក្បាល ហើយគ្រវីក្បាល ក្នុងទិសដៅទៅកាន់សាលសាធារណៈ។
