រុស្ស៊ីប្រឈមការលំបាក ក្នុងការជំនួសយន្តហោះទម្លាក់គ្រាប់បែកដែលបាត់បង់ ដោយសារវាយប្រហាររបស់អ៊ុយក្រែន

2025/06/07 02:02:54 am        199


បើយោងតាមអ្នកជំនាញអាកាសចរណ៍យោធាលោកខាងលិច បានឲ្យដឹងថា វានឹងត្រូវចំណាយពេលមិនតិចឆ្នាំនោះឡើយ ដើម្បីឲ្យរុស្ស៊ីប្រឹងប្រែងជំនួសយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពបំពាក់នុយក្លេអ៊ែរដែលត្រូវបានវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ដោយបានធ្វើឲ្យកម្មវិធីទំនើបកម្មដែលត្រូវបានពន្យារពេលរួចហើយនោះ ជាប់គាំង។

រូបថតពីផ្កាយរណបនៃអាកាសយានដ្ឋាន នៅស៊ីបេរី និងចុងភាគខាងជើងរបស់រុស្ស៊ី បង្ហាញឲ្យឃើញពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារថ្មីៗនេះ ដោយយន្តហោះជាច្រើនគ្រឿងត្រូវបានឆេះខ្ទេចទាំងស្រុង ទោះបីជាមានរបាយការណ៍ផ្ទុយគ្នានៃចំនួនសរុបដែលត្រូវបានបំផ្លាញ ឬខូចខាតក៏ដោយ។

សហរដ្ឋអាមេរិកវាយតម្លៃថា យន្តហោះចម្បាំងរហូតដល់ ២០គ្រឿង ត្រូវបានវាយប្រហារ ពោលគឺប្រហែលពាក់កណ្តាលនៃចំនួនប៉ាន់ប្រមាណដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហើយប្រមាណជា ១០គ្រឿង ត្រូវបានបំផ្លាញ។

តែកាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) រដ្ឋាភិបាលរុស្ស៊ី បានបដិសេធថា គ្មានយន្តហោះណាមួយត្រូវបានបំផ្លាញឡើយ ហើយបានបញ្ជាក់ថា ការខូចខាតនឹងត្រូវបានជួសជុលឡើងវិញ។ ប៉ុន្តែអ្នកសរសេរប្លុកយោធារុស្ស៊ី បានរៀបរាប់ អំពីការបាត់បង់ ឬការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំពោះយន្តហោះប្រហែលជាង ១០គ្រឿង ដោយចោទប្រកាន់មេបញ្ជាការថា មានការធ្វេសប្រហែស។

គួរបញ្ជាក់ថា ការវាយប្រហារដែលត្រូវបានរៀបចំគម្រោងអស់រយៈពេលជាង ១៨ខែ នៅក្នុងប្រតិបត្តិការចារកម្មអ៊ុយក្រែនឈ្មោះ «Spider's Web» និងដែលត្រូវបានធ្វើឡើងដោយយានដ្រូន បានផ្ដល់សារដ៏មានឥទ្ធិពលដល់ប្រទេសដែល ពេញមួយសង្រ្គាមអ៊ុយក្រែន បានរំលឹកពិភពលោកជាញឹកញាប់ អំពីថាមពលនុយក្លេអ៊ែររបស់ខ្លួន។

តែយ៉ាងណាក្ដី ដោយជាក់ស្ដែង អ្នកជំនាញបានលើកឡើងថា ហេតុការណ៍នេះនឹងមិនប៉ះពាល់ខ្លាំងដល់សមត្ថភាពវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ី ដែលភាគច្រើនមានមីស៊ីលបាញ់ចេញពីដី និងពីនាវាមុជទឹកនោះឡើយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm