ACUបញ្ចប់ការកសាងសំណុំរឿងពីរករណី ពាក់ព័ន្ធការទន្រ្ទានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

2021/12/22 11:21:06 pm        729

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានបញ្ចប់ការកសាងសំណុំរឿងពីរករណី ពាក់ព័ន្ធការទន្ទ្រានយកដីព្រៃលិចទៅតំបន់ទន្លេសាប។

ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២២ខែធ្នូនេះ បានប្រាប់BTVឱ្យដឹងថា គិតត្រឹមថ្ងៃនេះ អង្គភាពប្រឆាំងពើពុករលួយ បាន​បញ្ចប់​ការ​កសាង​សំណុំរឿង២ប៉ុណ្ណោះ ​ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក នៅតំបន់ទន្លេសាប។

សំណុំរឿងទាំងពីរករណីនោះ​រួមមាន៖​ ទី១.ករណីឈ្មោះ កែវ ណារុន ប្រធាន​ការិយា​ល័យ​អន្តរាគមន៍​ និង​តម្រួត​បទបញ្ជា ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ​និងទី២.ករណីលោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

ក្រៅពីនេះឯកឧត្តម បន្តថា ចំពោះករណីផ្សេងៗទៀត ក្រៅពីករណីទាំងពីរនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនឹងជូនព័ត៌មាននៅក្រោយ បន្ទាប់ពីមានលទ្ធផលច្បាស់លាស់។

កន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​បទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់ ​ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ​និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការ​ទប់ស្កាត់​ និង​បង្រ្កាបជាបន្ទាន់​ចំពោះការលួចកាប់ព្រៃលិចទឹក ​និង​វាទ​ទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។

ក្រៅពីនេះសម្តេចតេជោបានបញ្ជាទៅឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួង​ស្ថាប័ន​ពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច​ ក្នុងការចុះពិនិត្យបង្ក្រាប និងរឹបអូសដីដែល​បាន​កាប់​ទន្ទ្រាន​នោះ​មកវិញ។

បន្ទាប់ពីទទួលបានបញ្ជានេះ ​ក្រុមការងារដែលដឹកនាំ​ដោយ​ឯកឧត្តម ជា សុផារ៉ា បាន​ដាក់​ចេញ​វិធានការ​ច្រើន ​ព្រមទាំងរកឃើញអ្នកប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm