ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវឲ្យសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសផ្សេងទៀត បង្កើនសម្ពាធលើរុស្ស៊ី ក្រោយការបើកការវាយប្រហារយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់ពួកគេនៅថ្ងៃសុក្រនេះ ។
លោក Zelenskiy និយាយថា អំឡុងពេលយប់ យានដ្រូនវាយប្រហារជាង ៤០០គ្រឿង មីស៊ីលជាង ៤០គ្រាប់ រួមទាំងមីស៊ីលបាលីស្ទិក ត្រូវបានបាញ់ប្រហារ ។ ការវាយប្រហាររបស់រុស្ស៊ី ធ្វើឲ្យខូចខាតអគាររស់នៅអ្នកស្រុក នៅទីក្រុងគីវ ហេដ្ឋារចនាទីក្រុង ។ នៅទីក្រុង Lutsk ស្ថិតក្នុងតំបន់ Volyn ពួកគេបានបំផ្លាញសណ្ឋាគារស៊ីវិល ជាទីដែលក្រុមអត្តពលិកស្នាក់នៅ ។
លោកបន្តថា សូមឲ្យលោកសុំអ្នករាល់គ្នានូវកិច្ចខិតខំទាំងអស់ ដើម្បីដាក់សម្ពាធលើរុស្ស៊ី ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សម្ពាធនយោបាយ និងសម្ពាធសេដ្ឋកិច្ច ។ សូមមេត្តាជំរុញទណ្ឌកម្មថ្មីមានប្រសិទ្ធិភាពលើរុស្ស៊ី និងរបបរបស់ពួកគេ ក្នុងបុព្វហេតុបញ្ចប់ឃាតកម្ម និងការវាយប្រហារ ក្នុងបុព្វហេតុឈានដល់សន្តិភាពពិតប្រាកដ ក្នុងបុព្វហេតុទំនួលខុសត្រូវពិតប្រាកដរបស់រុស្ស៊ី សម្រាប់សង្រ្គាមមួយនេះ ។
ការវាយប្រហារនេះដែរ បានកើតមានឡើង បន្ទាប់ពីការព្រមានពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាវិមានក្រឹមឡាំង នឹងវាយបកសងសឹកវិញ ក្រោយយានដ្រូនអ៊ុយក្រែន បំផ្លាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តជាច្រើនគ្រឿង នៅក្នុងការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ៕