លោក Trump លែងយកចិត្តទុកដាក់ចំពោះ លោក Musk ក្នុងជម្លោះសេចក្តីស្នើច្បាប់កាត់បន្ថយពន្ធ

2025/06/07 06:21:49 pm        296

មន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃសុក្រ ទី៦ ខែមករា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មិនចាប់អារម្មណ៍ក្នុងការពិភាក្សាជាមួយ លោក Elon Musk ទេ ជាសញ្ញាបង្ហាញថាលោកប្រធានាធិបតី និងអតីតសម្ព័ន្ធមិត្តរបស់លោករូបនេះ ប្រហែលជាពុំអាចដោះស្រាយជម្លោះរបស់ខ្លួន ជុំវិញសេចក្តីស្នើច្បាប់កាត់បន្ថយពន្ធច្រើនហួស ក្នុងពេលណាមួយឆាប់ៗនោះទេ។

មន្ត្រីសេតវិមានម្នាក់ បាននិយាយថា គ្មានការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla ត្រូវបានគ្រោងទុកសម្រាប់ថ្ងៃនេះទេ ដែលកាលពីពេលមុននេះ មន្ត្រីសេតវិមានម្នាក់ផ្សេងទៀត បាននិយាយថា លោក Trump និងលោក Musk នឹងជួបសន្ទនាគ្នា។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន លោក Trump បាននិយាយថា លោកផ្តោតសំខាន់ទៅលើបញ្ហាផ្សេងៗទៀត។ លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីថ្ងៃសុក្រថា «ខ្ញុំក៏លែងគិតពី លោក Elon Musk ទៀតដែរ។ គាត់មានបញ្ហាហើយ»។

មន្ត្រីដដែលបាននិយាយថា លោក Trump អាចនឹងលែងប្រើប្រាស់រថយន្ត Tesla Model S ពណ៌ក្រហម ដែលលោកបានទិញកាលពីខែមីនា បន្ទាប់ពីបង្ហាញរថយន្តអគ្គិសនីរបស់លោក Musk នៅលើវាលស្មៅនៅសេតវិមាន។ ចំណែកលោក Musk ពុំបាននិយាយទៅកាន់លោក Trump ដោយផ្ទាល់នោះទេ ប៉ុន្តែបានបន្តការរិះគន់របស់លោកចំពោះការកាត់បន្ថយពន្ធ និងសេចក្តីស្នើច្បាប់ចំណាយដ៏ច្រើន របស់ក្រុមសាធារណរដ្ឋ ដែលមានក្នុងរបៀបវារៈក្នុងស្រុកជាច្រើនរបស់លោក Trump ។

នៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X លោកMusk បានបង្កើនការធ្វើអត្ថាធិប្បាយធ្វើឡើងដោយអ្នកផ្សេងទៀតដែលថា «សេចក្តីស្នើច្បាប់ចំណាយដ៏ច្រើន» របស់ លោក Trump នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមសាធារណរដ្ឋ និងបន្ថែមបំណុល៣៦,២សែនកោដ៍ដុល្លាររបស់ប្រទេស។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm