សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះក្បាច់ចម្លាក់នានា នៅប្រាសាទភ្នំក្រោមដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដោយថ្មប្រាសាទ មានការពុកផុយរបេះធ្លាក់ ពិសេសនៅរដូវវស្សា។
ការជួសជុលដែលចាប់ដំណើរការពីដើមខែធ្នូ ឆ្នាំ២០២១មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ចម្លាក់មួយចំនួន ដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំអោយខូចខាតបន្តទៀត។ ដោយប្រើប្រភេទកាវពិសេសម្យ៉ាង បាញ់បញ្ចូលក្នុងសាច់ថ្មដែលពុកផុយ ឱ្យមានភាពរឹងមាំឡើងវិញ។
គម្រោងនេះ ត្រូវប្រើពេលយ៉ាងហោចក៏៣ខែដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ខែកុម្ភៈឆ្នាំ២០២២ ខាងមុខ៕





