ធុរជនជាតិនិងអន្តរជាតិល្បីៗ ចែករំលែកអំពីភាពជោគ័យដល់សហគ្រិនក្នុងស្រុក

2025/06/07 08:12:19 pm        320

ភ្នំពេញ ៖ ធុរជនជាតិនិងអន្តរជាតិល្បីៗ បានចែករំលែកនូវបទពិសោធន៍ និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និង ពាណិជ្ជកម្ម ដល់សហគ្រិនក្នុងស្រុក ដើម្បីជាពុទ្ធិសម្រាប់យកទៅគ្រប់គ្រង ការពង្រឹងនិងពង្រីកអាជីវកម្ម និងការធ្វើពាណិជ្ជកម្មឱ្យ កាន់តែរីកម្រើន។ 

​ លោកស្រី អាង សុគន្ធារី ជាធុរជនដ៏ល្បីមួយលើបច្ចេកវិទ្យាឌីជីថលនៅក្នុងស្រុក លើកឡើងនៅក្នុងជំនួបសហគ្រិន និងការផ្គូ ផ្គងអាជីវកម្មសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រោមប្រធានបទ៖ ភាពជាសហគ្រិន ភាពជាអ្នកដឹកនាំ បញ្ហាប្រឈម និង ឱកាសអាជីវកម្ម២០២៥ នេះថា នៅក្នុងភាវូបនីយកម្មរីកចម្រើន ឃើញថា សម្ភារៈបច្ចេកវិទ្យាថ្មីៗបានកើតឡើងជាហូរហែរ សម្រាប់ ផ្គត់ផ្គង់តម្រូវការក្នុងការប្រើប្រាស់ និងការធ្វើអាជីវកម្មជាដើម ស្របពេលនេះដែរ បច្ចេកវិទ្យាឌីជីថល បាននិងកំពុងវិវត្តន៍ខ្លួនយ៉ាង ឆាប់រហ័សផងដែរ នៅលើនវានុវត្តន៍ថ្មីៗ ឆ្លើយតបតាមសេចក្តីត្រូវការរបស់មនុស្ស។

លោកស្រី បន្តថា ជាក់ស្តែងបច្ចេកវិទ្យាឌីជីថលបានកំពុងដើរទៅមុខយ៉ាងលឿន បច្ចុប្បន្នបានកំពុងវិវត្តន៍ទៅរកការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI), ដែល AI នេះ អាចជាជំនួយស្មារតីដ៏សំខាន់មួយ ជាពិសេសសម្រាប់សហគ្រិនដែលកំពុងប្រកប អាជីវកម្ម អាចស្វែងរកដំណោះស្រាយផ្សេងៗ។ ក្រៅពីនេះសហគ្រិនក៏ត្រូវពង្រីកចំណេះដឹងលើផ្នែកភាសាបន្ថែមផងដែរ ដើម្បីជា មូលដ្ឋានគ្រឹះស្វែងយល់ពីព្រឹត្តិការណ៍ថ្មីៗនៅលើពិភពលោក និងឯកសារ ឬរបាយការណ៍ពាក់ព័ន្ធនានា ដើម្បីជាពុទ្ធិសម្រាប់គ្រប់គ្រង ការពង្រឹង និងពង្រីកអាជីវកម្ម និងការធ្វើពាណិជ្ជកម្មឱ្យកាន់តែរីកម្រើន។ 

ក្នុងជំនួបសហគ្រិននេះដែរ, លោកបណ្ឌិត Soe Hein ស្ថាបនិក និងជាសាកលវិទ្យាធិការនៃ IMU University Edtech ប្រទេសភូមា បានធ្វើការចែករំលែកនូវចំណេះដឹង និងជំនាញមួយចំនួនដល់សហគ្រិនក្នុងស្រុកផងដែរដូចជា ចំណេះដឹងទូទៅ និង វិស័យបច្ចេកវិទ្យាជាដើម ។ លោកបណ្ឌិត លើកឡើងបន្ថែម ជុំវិញវិស័យបច្ចេកវិទ្យាឌីថលនេះ ពិភពលោកទាំងមូល ជាពិសេសប្រទេស ភូមា ក៏ដូចកម្ពុជា ក្នុងនោះសម្រាប់កម្មវវិធីការសិក្សា បានកំពុងបង្កើតផែនការសកម្មភាពបង្រៀនដល់សិស្ស និស្សិត លើ ភាវូបនីកម្មរីក ចម្រើនផ្នែកបច្ចេកវិទ្យានេះ និងប្រទេសនីមួយៗក៏បានបង្កើតនូវកម្មវិធីជាច្រើន ទាំងការចងក្រងជាសៀវភៅ ការដាក់ចូលទៅកាន់ផេក វេបសាយ ឬឆានែលផ្សេងៗដូចជា នៅក្នុង Youtube ឬ Google ជាដើម ដែលសុទ្ធសឹងជាមូលដ្ឋានសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសសហគ្រិន អាចស្វែងរកកម្មវិធីដែលជាតម្រូវការ វាអាចក្លាយជាផ្លូវដ៏សំខាន់នាំឱ្យយើងបានជោគជ័យ។

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ជុំវិញការធ្វើធុរកិច្ចនៅកម្ពុជានេះ សមាគមបានយក ចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម ដោយមានគោលដៅសំខាន់ គឺជំរុញដល់កិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ វាមិនត្រឹមជួយបង្កើត ប្រាក់ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ គឺថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ និងការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ ជាក់ស្តែង ការរៀបចំជំនួបសហគ្រិននៅពេលនេះ សមាគមបានអញ្ជើញធុរជនល្បីៗជាតិ និងអន្តរជាតិ ដើម្បីធ្វើការចែករំលែកចំណេះដឹង និងបទ ពិសោធន៍ល្អៗមួយចំនួនជូនដល់សហគ្រិន សម្រាប់ជាមូលដ្ឋានបន្ថែមក្នុងការគ្រប់គ្រង ពង្រីងនិងពង្រីកអាជីវកម្ម-ពាណិជ្ជកម្ម៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm