សម្ដេចធិបតី៖ ខេត្តរតនគិរីជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ តែរាជរដ្ឋា​ភិបាល​មិនបានមើលរំលង ដោយបានដាក់ចេញផែនការអភិវឌ្ឍន៍លើ​គ្រប់​វិស័យ

2025/06/07 10:18:21 pm        325

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបាន​សៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង​ប្រទេស តែរាជរដ្ឋាភិបាល​មិនបាន​មើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោល​នយោបាយ និងផែនការអភិវឌ្ឍន៍ និង​ការតភ្ជាប់យ៉ាងច្រើន​ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើ​គ្រប់​វិស័យ ក្រោមស្ថិរភាព ក្រោម​ម្លប់​សន្តិភាព ហើយបន្តដើរទៅមុខជានិច្ច។ ការអភិវឌ្ឍនៅទីនេះ គឺមិនមានការរើស​អើងនោះ​ទេ ហើយ​បាន​ជំរុញដល់គ្រប់ជនជាតិ​ខ្មែរយើងបានរួមរស់ជាមួយគ្នា ប្រកបដោយសុខុដមរមនា​ ហើយធានាបាននូវឱកាសក្នុងការ​ទទួល​បានមនុញ្ញផល​នៃ​ការអភិវឌ្ឍក្នុងខេត្ត និងផែនការកសាងផ្លូវក្រវាត់ព្រំដែន ក្រោយពី​ការ​ដក​ខ្លួន​អំពី​គម្រោងការអភិវឌ្ឍតំបន់ CLV-DTA គឺយើងរឹតតែមានការ​អភិវឌ្ឍតាមព្រំដែន តាមរយៈការ​អភិវឌ្ឍ ដោយយកប្រជាជនជាខឿនការ​ពារ ជាតិ, ការពារទឹកដី, បើកច្រកសេដ្ឋកិច្ច, ជំរុញប្រជាជន​ទៅរស់នៅ ដែលនឹងក្លាយជារបង​ការពារទឹកដីប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញច្បាស់អំពីការអភិវឌ្ឍនៅខេត្តរតនគិរី ដោយ​ថែរក្សាការពារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសការលើកកម្ពស់ទីកន្លែងជូន​ប្រជាជន សម្រាប់កំសាន្តផង និងកីឡាផង។​ ជាក់ស្តែង, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកាស​បញ្ជាក់អំពីគម្រោងផ្លាស់ប្តូរមន្ទីរសុខាភិបាលខេត្ត ដែលមានទីតាំងនៅបឹងកន្សែង ដោយផ្លាស់ប្តូរ​ទៅទីតាំងផ្សេង ប្រែក្លាយអគារដែលមានស្រាប់នៅជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់ប្រជាជន​អាចប្រើប្រាស់ និងជាផលប្រយោជន៍រួម។ ជាមួយគ្នានេះ, ប្រមុខរាជរដ្ឋាភិបាល ក៏បានកោត​សរសើរ​រដ្ឋបាលខេត្ត ដែលបានប្រែក្លាយ និងរៀបចំសួនកំសាន្តយ៉ាងស្រស់ស្អាត និងទាក់ទាញសម្រាប់​ប្រជាជនទៅសម្រាកលំហែ​, លេងកីឡា, អានសៀវភៅ​ និង សួនកុមារ ដែលផ្តល់នូវសេចក្តីសុខ និង​លើក​កម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព។

ព្រមជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូន​ប្រជា​ពលរដ្ឋខេត្តរតនគិរី និងបណ្តាខេត្តតាមព្រំដែននាទិសឦសានដែលមានជំនឿទុកចិត្តលើ​រាជ​រដ្ឋាភិបាល និងនឹងនរក្នុងចិត្ត មិនចាញ់បោកការបំផុសកាលពីកន្លងទៅ ដោយរក្សាបានស្ថិរភាព និង​ផ្សព្វផ្សាយការពិតដែលកើតមាននៅខេត្តដែលខ្លួនកំពុងរស់នៅ រក្សាបានលំនឹង និង​ទប់​ស្កាត់​ការរុញស្ថានការណ៍ធ្លាក់ទៅក្នុងសភាពការមិនល្អ តាមផែនការរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច។ រាជ​រដ្ឋា​ភិបាល និងប្រជាជន គឺត្រូវរួមគ្នាតែមួយ ដោយផ្តល់សិទ្ធិសេរីភាព ផ្តល់ហិញ្ញវត្ថុ និងចាប់ឱកាស។ តួយ៉ាងការបណ្តុះបណ្តាលលើវិស័យអប់រំថ្ងៃនេះ ប្រសិនបើ​រាជរដ្ឋាភិបាលខិតខំកសាងអគារសិក្សា ពង្រីកហេដ្ឋារចនាសម្ព័ន្ធជាច្រើនយ៉ាងណា បើបងប្អូន​ប្រជាជន មិនពេញចិត្ត ហើយមិនជំរុញកូនៗចូលរៀន នោះក៏មិនទទួលបានផលវិជ្ជមានដែរ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហរកម្ពុជា ក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែនដោយឈរលើយន្តការចំនួន ៣៖ ១/ យន្តការបច្ចេកទេស, ២/ យន្តការអន្តរ​ជាតិ និង៣/ យន្តការយោធា។ ក្នុងនោះ, ទី១/​ យន្តការបច្ចេកទេស គឺជាការខិតខំ​ដោះស្រាយព្រំដែន​​ តាមបែបបច្ចេកទេសស្របតាមឯកសារបទដ្ឋានគតិយុត្ត ដោយឈរ​លើ​ផែនទីដែល​គណៈកម្មការកំណត់ព្រំដែនបារាំង-សៀម ជាគោល គឺផែនទី ១/២០០.០០០។ ទី២/​ យន្តការអន្តរជាតិ​ គឺជាយន្តការច្បាប់អន្តរជាតិ ដោយផ្អែកលើមូលដ្ឋានអន្តរជាតិ​ ហើយ ទី៣/ យន្តការយោធា​ គឺកម្ពុជារក្សាសិទ្ធិក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើ​មាន​ការ​ឈ្លានពានបូរណភាពទឹកដី។ ជាមួយគ្នានេះ, កម្ពុជាប្រកាន់ជំហរ ៤ គឺ៖ ១/ កម្ពុជាប្រកាន់ខ្ជាប់​នូវគោល​ជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ, ២/ ការសម្រេចចិត្តរបស់​កម្ពុជា​ដើម្បី​យក​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន​នៅតំបន់ទាំងនោះដោយ​សន្តិវិធី​ ឱ្យបានឆាប់​ចប់​ ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី, ៣/​ បន្តសហការជាមួយភាគី​ថៃដើម្បី​ជំរុញ​ការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពី​តំបន់​ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និងទី​ ៤/ បន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តម​ប្រយោជន៍​​សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm