ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ក្នុងស្រុកពញាក្រែក

2025/06/07 11:01:37 pm        442

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវតំណាង​រាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួប​សំណេះសំណាល សួរសុខទុក្ខ​អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ ។

ក្នុងអង្គពិធី ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង គាំទ្រ និងផ្តល់ឱកាសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ ។ ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន នឹងក្លាយទៅជាប្រទេសមានចំណូលមធ្យម និងខ្ពស់ តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។

ក្នុងឱកាសនោះឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកពញាក្រែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ស័ក្តិសមជា

មន្ត្រីបម្រើរាស្ត្រ និងត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត បានលើកឡើងថា សមាជរដ្ឋសភា-ព្រឹទ្ធសភា រៀបចំឡើងជាលើកដំបូងកាលពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ ដោយបានលើកយកប្រធានបទចំនួន៣ គឺ១- ប្រព័ន្ធគាំពារសង្គម, ២- សេដ្ឋកិច្ចក្រៅប្រព័ន្ធ, ៣- វិស័យកសិកម្ម មកជជែកពិភាក្សាដេញដោល យ៉ាងផុសផុល។ សមាជរដ្ឋភា-ព្រឹទ្ធសភាជាប្រវត្តិសាស្រ្តនេះ បានរៀបចំឡើងរយៈពេល២៨ម៉ោង ដោយមានការអញ្ជើញចូលរួមពីគណៈរដ្ឋមន្រ្តីមកពីវិស័យពាក់ព័ន្ធនានា ដឹកនាំដោយ សម្ត្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបង្ហាញពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជូនអង្គសមាជ និងឆ្លើយតបរាល់សំណូមពរផ្សេងៗពីអង្គសមាជ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម បានជម្រាបថា អង្គសមាជបានឯកភាពគ្នាជា​ឯកច្ឆ័ន្ទក្នុងការចេញសេចក្តីថ្លែងការគាំទ្រយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល ជាមួយប្រទេសថៃ និងគាំទ្រការនាំយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៍អន្តរជាតិ (ICJ)។

លើសពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការលើកយកប្រធានបទទាំង៣ខាងលើនេះ មកពិភាក្សា បង្ហាញពីការយកចិត្តទុកដាក់របស់អង្គសមាជ ក្នុងការលើកស្ទួយ និងទ្រទ្រង់ជីវភាព សុខមាលភាព​ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋដែលស្ថិតនៅក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ចំពោះការពិភាក្សាអំពីវិស័យកសិកម្ម ដែលជាវិស័យចូលរួមចំណែក​យ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានគាំទ្រចំពោះកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សា ការរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ការពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការបង្កើតសហគមន៍កសិកម្មទំនើប។ ឯកឧត្តមក៏បានកោតសរសើរចំពោះការប្តេជ្ញាដាក់ចេញនូវយន្តការថ្មីៗក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជាដាក់ទិសដៅផលិតផលកសិកម្មតាមស្តង់ដារ និងការជំរុញការផលិតនិងប្រើប្រាស់ជីក្នុងស្រុកជាដើម។

ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត​ គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ ដោយសារកត្តាសន្តិភាពទើប​ប្រទេសជាតិមានការអភិវឌ្ឍ​ជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធា ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមធ្វើទេសចរណ៍​លេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅទូទាំប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានឧបត្ថម្ភថវិកា ចែកជូនដល់សមាជិក សមាជិកា

៤៣៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភសាលាស្រុកពញាក្រែកថវិកាចំនួន ១លានរៀនផងដែរ។

បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ រួចមក ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម សន សារ៉ាណា និងលោកជំទាវ សាន្ត អារុណ​ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម លោកជំទាវជាទីប្រឹក្សា ជំនួយការ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់​អគារសិក្សាថ្មីក្នុងវិទ្យាល័យ ហ៊ុន សែនពញាក្រែក ស្ថិតនៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភថវិកាជូនដល់ តំណាងលោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល សិស្សានុសិស្ស៤០នាក់ ក្នុងម្មាក់ៗថវិកា២ម៉ឺនរៀល និងកម្មករសាងសង់១២នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        108
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm