ការវាយប្រហាររបស់រុស្សីលើក្រុង Kharkov របស់អ៊ុយក្រែន បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ២២នាក់របួស

2025/06/07 11:11:16 pm        249

អភិបាលក្រុង លោក Ihor Terekhov នៅថ្ងៃសៅរ៍ (ទី៧ ខែមិថុនា) នេះ បាននិយាយថា រុស្ស៊ីបានវាយប្រហារទីក្រុង Kharkiv នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នាពេលយប់ ដោយប្រើប្រាស់យានដ្រូន មីស៊ីល និងគ្រាប់បែកតម្រង់គោលដៅ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បាត់បង់ជីវិត ខណៈ ២២នាក់ បានរងរបួស ក្នុងនោះរួមមានទាំងទារកទើបកើតបាន ១ខែកន្លះផងដែរ។

ក្នុងនាមជាទីក្រុងមួយ ក្នុងចំណោមទីក្រុងធំៗជាងគេបំផុតរបស់អ៊ុយក្រែន Kharkiv ស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី និងបានរងនូវការបាញ់ផ្លោងរបស់រុស្សីឥតឈប់ឈរ អំឡុងសង្គ្រាមរយៈពេលជាង ៣ឆ្នាំនេះ។

តាមរយៈកម្មវិធីផ្ញើសារ Telegram នាព្រឹកថ្ងៃសៅរ៍នេះ លោក Terekhov បានឲ្យដឹងថា៖ «ទីក្រុង Kharkiv ពេលនេះ កំពុងជួបប្រទះនឹងការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតជាងពេលណាៗទាំងអសើ គិតចាប់តាំងពីសង្រ្គាមពេញបន្ទុកចាប់ផ្ដើមឡើង»។

លោក Terekhov បាននិយាយថា ការផ្ទុះរាប់សិបត្រូវបានឮ នៅក្នុងទីក្រុងនេះ ពេញមួយយប់ ហើយកងទ័ពរុស្ស៊ី កំពុងវាយប្រហារក្នុងពេលដំណាលគ្នា ដោយមីស៊ីល យានដ្រូន និងការទម្លាក់គ្រាប់បែកតម្រង់គោលដៅពីលើអាកាស។ លោកបានកត់សម្គាល់ថា អគារលំនៅឋានច្រើនជាន់ និងឯកជន សំណង់អគារអប់រំ និងហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានវាយប្រហារ។

រូបថតពីអាជ្ញាធរក្នុងតំបន់ និងទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ផ្ទះសម្បែងជាច្រើនខ្នង និងរថយន្ត ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង និងដោយផ្នែកៗ ហើយអ្នកជួយសង្គ្រោះ បានដឹកអ្នករបួសទៅកាន់កន្លែងសុវត្ថិភាព និងកាយកម្ទេចកម្ទី។

ជាមួយគ្នានេះ យោធាអ៊ុយក្រែនក៏បានឲ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនចំនួន ២០៦គ្រឿង មីស៊ីលបាលីស្ទិក ២គ្រាប់ និងមីស៊ីលប្រភេទផ្សេងទៀត ៧គា្រប់ ប្រឆាំងនឹងអ៊ុយក្រែន ពេញមួយយប់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm