សម្ព័ន្ធភាពគណបក្សនយោបាយចំនួន២៦ នាំអំណោយជូនកងទ័ព ដើម្បីបង្ហាញស្មារតីជាតិនិយម

2025/06/08 12:01:31 am        441

ព្រះវិហារ៖ សម្ព័ន្ធភាពគណបក្សនយោបាយចំនួន២៦គណបក្ស បាននាំអំណោយចែកជូនកងទ័ពនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ ដើម្បីបង្ហាញពីស្មារតីជាតិនិយម ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៦គណបក្សដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរ​រួបរួម​ជាតិ បានដឹកនាំគណៈប្រតិភូប្រធានគណបក្សនយោបាយ ​ចូលរួមក្នុងពិធីសំណេះសំណាល និង​​នាំនូវអំណោយជាគ្រឿង​ឧបភោគបរិភោគ ​និងសម្ភារៈប្រើប្រាស់មួយចំនួន ចែកជូនដល់កងទ័ព​នៃបញ្ជាការដ្ឋានកងអង្គរក្ស ​ដែលឈរជើងតាមបន្ទាត់ព្រំដែននៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក រឿង វុទ្ធី មេបញ្ជាការរងនៃបញ្ជាការដ្ឋាន​កងអង្គរក្ស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានសម្តែងការពេញចិត្តចំពោះសកម្មភាព​របស់​គណបក្សនយោបាយដែលមាន​និន្នាការផ្សេងគ្នា ប៉ុន្តែក្នុងកាលៈទេសៈដ៏សំខាន់នេះគណបក្ស​នយោបាយ​បានរួបរួមគ្នាបង្ហាញពីស្មារតីខ្មែរតែមួយ​ និងសាមគ្គីជាធ្លុងមួយ ក្នុងការគាំទ្រដល់​គោលជំហររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបូរណទឹកដី ដើម្បីជាតិមាតុភូមិ។

ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ថ្លែងថា សកម្មភាពចែក​អំណោយជូនកងទ័ពនាពេលនេះ​ ជាការបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិរបស់ប្រជាជនខ្មែរ​គ្រប់និន្នាការ ​ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ​ ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។

តាមរយៈការ​ចូលរួម​ឧបត្ថម្ភ​ថវិការបស់​សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៦គណបក្ស គឺជា​ការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហាន​របស់​កម្ពុជា​ដែលកំពុងឈរជើង​ជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា ​និងសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែង​អំណរគុណ​ដល់បងប្អូនក្នុង និងក្រៅប្រទេស ​ដែលបានចូលរួមផ្ដល់ជាសម្ភារៈស្បៀង អាហារដល់​កងទ័ពនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីនេះ ជាការលើកទឹកចិត្តមួយយ៉ាងសំខាន់​ដល់កងទ័ព៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm