តៃវ៉ាន់ចោទចិនថា បានធ្វើការល្បាត «បង្កហេតុ» ក្បែរកោះ

2025/06/08 12:07:01 am        321

កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ (ទី៦ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ទីក្រុងប៉េកាំងបានធ្វើសកម្មភាព «បង្កហេតុ» បន្ទាប់ពីប្រទេសចិនបានធ្វើការល្បាត ជុំវិញកោះនេះ ពោលគឺក្រោយមួយថ្ងៃបន្ទាប់ពីមានការជជែកតាមទូរសព្ទ រវាងមេដឹកនាំអាមេរិក និងចិន។

ស្ថាប័នការពារដែនកោះរបស់ទីក្រុងតៃប៉ិ បានឲ្យដឹងថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ២១គ្រឿង ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង និងយានដ្រូនផងដែរ ដោយ ១៥គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលជា «ការល្បាតត្រៀមប្រយុទ្ធ»។

ស្ថាប័ននេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សកម្មភាពពាក់ព័ន្ធនេះ គឺជាការបង្កហេតុយ៉ាងខ្លាំង នាំឲ្យមានអស្ថិរភាព និងការគំរាមកំហែងដល់តំបន់ ហើយជាការរំលោភយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថានភាពបច្ចុប្បន្ន ក្នុងតំបន់»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយមិនបានបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។ សម្ពាធយោធាលើទីក្រុងតៃប៉ិ ត្រូវបានបង្កើនខ្លាំងឡើងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹក បានធ្វើប្រតិបត្តិការនៅជុំវិញកោះនេះស្ទើររៀងរាល់ថ្ងៃ។

ការល្បាតកាលពីថ្ងៃទី៦ ខែមិថុនា បានកើតឡើងបន្ទាប់ពីមានការជួបតាមទូរសព្ទ កាលពីថ្ងៃទី៥ ខែមិថុនា រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីចិន លោក Xi Jinping ជាពេលដែលមេដឹកនាំទាំង២ បានពិភាក្សាអំពីកោះតៃវ៉ាន់។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឲ្យដឹងថា ក្នុងឱកាសនោះ លោក Xi បានរម្លឹកថា ទីក្រុងវ៉ាស៊ីនតោនគួរតែដោះស្រាយបញ្ហានេះដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសកុំឲ្យមានការផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់ ជាអ្វីដែលនឹង «ទាញប្រទេសចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលទៅក្នុងជម្លោះដ៏គ្រោះថ្នាក់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm