របបយោធាមីយ៉ាន់ម៉ា៖ សេចក្ដីសម្រេចរបស់ UN ជុំវិញកម្លាំងពលកម្ម «មានហេតុផលនយោបាយ»

2025/06/08 12:09:44 am        323

យោធាដែលកំពុងគ្រប់គ្រងសហភាពមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ (ទី៧ ខែមិថុនា) នេះ បានរិះគន់ធ្ងន់ៗ ចំពោះសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ដែលមានគោលបំណងទប់ស្កាត់ការរំលោភលើកម្លាំងពលកម្ម នៅក្នុងប្រទេសដែលត្រូវបានហែកហួរដោយសង្រ្គាមមួយនេះ ដោយបានហៅការសម្រេចនេះថា «មានហេតុផលនយោបាយ»។

អង្គការពលកម្មអន្តរជាតិ (ILO) កាលពីថ្ងៃទី៥ ខែមិថុនា បានប្រើប្រាស់មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញរបស់ស្ថាប័ន ដែលអាចឲ្យខ្លួនដាក់ទណ្ឌកម្ម ចំពោះអាជ្ញាធរយោធា ដែលបានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារឆ្នាំ២០២១។

ទីភ្នាក់ងារការងាររបស់ UN មួយនេះ បានឲ្យដឹងថា បណ្តាប្រទេសនានា គួរតែធានាឲ្យបានថា ទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពមីយ៉ាន់ម៉ា នឹងមិន «មានវិធីណាមួយដែលអាចអនុញ្ញាត សម្របសម្រួល ឬពង្រីកបន្ថែមនូវការរំលោភសិទ្ធិកម្មករ ទាក់ទងនឹងសេរីភាពសមាគម និងពលកម្មដោយបង្ខំ»។

ទីភ្នាក់ងារនេះបានអំពាវនាវដល់ស្ថាប័នអន្តរជាតិនានាឲ្យ «រាយការណ៍ពីសកម្មភាពណាមួយ ដែលអាចឲ្យមាន ឬគាំទ្រការរំលោភលើការងារក្រោមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទាំងដោយផ្ទាល់ ឬប្រយោល។

យ៉ាងណាដ្ដី នៅថ្ងៃទី៧ ខែមិថុនានេះ ក្រសួងការងាររបស់មីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា សេចក្ដីសម្រេចត្រូវបានអនុម័ត «ដោយមានភាពលម្អៀង និងអយុត្តិធម៌» ហើយផ្អែកលើ «វិធីសាស្រ្តដែលមានហេតុផលខាងនយោបាយ»។

ក្រុមស៊ើបអង្កេតរបស់ UN លើប្រទេសមីយ៉ាន់ម៉ា កាលពីខែតុលា ឆ្នាំ២០២៣ បានជំរុញឲ្យមេដឹកនាំយោធារបស់ប្រទេសនេះ បញ្ចប់ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នៅក្នុងជួរកងទ័ព និងបញ្ឈប់រាល់អំពើហិង្សាប្រឆាំងនឹងសហជីព។ ក្រុមស៊ើបអង្កេតនោះបានរកឃើញការរំលោភបំពានយ៉ាងទូលំទូលាយលើច្បាប់ពលកម្មដោយបង្ខំអន្តរជាតិ និងសេរីភាពនៃអនុសញ្ញាសមាគម ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        37
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        63
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm