អាមេរិក និងចិន គ្រោងរៀបចំកិច្ចចរចាពាណិជ្ជកម្មនៅអង់គ្លេសថ្ងៃទី៩ មិថុនា

2025/06/08 06:20:08 pm        157

មន្ត្រីជំនិតជាន់ខ្ពស់បីរូបរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងជួបសមភាគីចិននៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសនៅថ្ងៃចន្ទទី ៩ ខែមិថុនាសប្ដាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោក។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Howard Lutnick និងមន្ត្រីតំណាងពាណិជ្ជកម្មលោក Jamieson Greer នឹងតំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សានេះ នេះបើតាមលោក Trump ដែលបានប្រកាសនៅលើវេទិកាសង្គម Truth Social ដោយពុំផ្តល់ព័ត៌មានលម្អិតបន្ថែម។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ឧបនាយករដ្ឋមន្ត្រីលោកហ៊ើ លីហ្វឹង (He Lifeng) នឹងមានវត្តមាននៅក្នុងចក្រភពអង់គ្លេសចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី១៣ ខែមិថុនា ដោយបន្ថែមថាកិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក នឹងធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។

លោក Trump បានសរសេរទៀតថា កិច្ចប្រជុំនោះគួរតែដំណើរការបានល្អ។លោក Trump បាននិយាយទៅកាន់ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្ររវាងមេដឹកនាំទាំងពីរ ស្របពេលមានភាពតានតឹងពាណិជ្ជកម្មជាច្រើនសប្តាហ៍ និងជម្លោះលើរ៉ែសំខាន់ៗ។លោក Donald Trump កាលពីថ្ងៃសុក្រ ៦ មិថុនាបាននិយាយថា លោកប្រធានាធិបតីចិន Xi Jinping បានយល់ព្រមអនុញ្ញាតឲ្យមានលំហូររ៉ែកម្រ និងមេដែកទៅកាន់សហរដ្ឋអាមេរិក ជាចំណាត់ការមួយដែលអាចសម្រាលភាពតានតឹងរវាងមហាអំណាចទាំងពីរ ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm